ខ្សែប្រយុទ្ធវ័យក្មេង Egy Maulana Vikri គឺជាវីរៈបុរសរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ១៨ឆ្នាំ ក្នុងជ័យជម្នះលើ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ៧ទល់១ ខណៈដែលរូបគេបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍ AFF U-18 Youth Championship ឆ្នាំ 2017 ។
ខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរូបនេះ អគុណដល់មិត្តរួមក្រុមកីឡាករ Garuda Nusantara អំឡុងពេលការប្រកួតដែលបានជួយឲ្យគាត់ស៊ុតបញ្ចូលទីប្រាំបីគ្រាប់ក្នុងការបង្ហាញខ្លួនចំនួនប្រាំបីលើក។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន Egy និយាយថា៖ «សរសើរដល់ព្រះដែលជួយខ្ញុំអាចរកគ្រាប់បាល់បានជាច្រើនគ្រាប់ដើម្បីក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ»។ ខ្ញុំមិនអាចធ្វើវាដោយគ្មានក្រុមរបស់ខ្ញុំបានទេ “។ ជោគជ័យនេះគឺមិនមែនតែខ្ញុំម្នាក់ឯងអាចធ្វើបានទេ ដោយសារតែមិនរួមក្រុមទើបខ្ញុំអាចរកគ្រាប់បាល់បានច្រើនបែបនេះ»។
សូមបញ្ជាកើផងដែរថា Egy បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមយុវជនឥណ្ឌូណេស៊ី នៅក្នុងការប្រកួត Toulon Tournament នៅខែមិថុនា នាប្រទេសបារាំង។ ការបង្ហាញខ្លួនដ៏គួរអោយចាប់អារម្មណ៍របស់គាត់នៅក្នុងការប្រកួតបានធ្វើឱ្យគាត់ទទួលបានពានរង្វាន់ Breakthrough Player ៕
មតិយោបល់