ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ Wayne Rooney កំពុងត្រូវបានក្រុមជម្រើសអង់គ្លេស កោះហៅឲ្យចូលក្រុមជម្រើសជាតិសារជាថ្មីម្តងទៀត។
Wayne Rooney កំពុងតែធ្វើឲ្យអ្នកគាំទ្របាល់ទាត់ ចាប់អារម្មណ៍សារជាថ្មីលើសមត្ថភាព របស់ខ្សែប្រយុទ្ធជើងចាស់រូបនេះ ក្រោយពីការវិលត្រឡប់មកកាន់ក្រុម Everton វិញ។ ជាក់ស្តែងណាស់ តាមរយៈ Telegram បានឲ្យដឹងថា Wayne Rooney ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសវិញហើយ។ ការកោះហៅនេះដែរ ធ្វើឡើងក្រោយពី ខ្សែប្រយុទ្ធដើឫ៍ឆ្នើមរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការមកលេងឲ្យក្រុម Everton នៅរដូវកាលនេះ។ កាលពីមួយរយៈមុន ជាពិសេសកាលលេងនៅក្រុម Manchester United កីឡាករ Rooney មានការលេងធ្លាក់ទម្រង់យ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យ កីឡាកររូបនេះ មិនជាប់ក្នុងជម្រើសជាតិអង់គ្លេសឡើយ ខណៈខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Harry Kane និង Jemie Verdy ត្រូវយកមកជំនួសតំណែងរបស់ Wayne Rooney ។
យ៉ាងណាវិញ ក្រោយពីការចាប់ផ្តើមបង្ហាញសមត្ថភាពយ៉ាងល្អប្រសើរឡើងវិញ ក្នុងរដូវកាលថ្មីនេះ ជាមួយក្រុម Everton បានធ្វើឲ្យ អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ដ៍ល្អរូបនេះ ត្រូវបានកោះហៅ ឲ្យចូលក្រុមជម្រើសជាតិវិញ។ ដូច្នេះហើយ អ្នកដែលគាំទ្រ ក្រុមជម្រើសជាតិអង់គ្លេសទាំងអស់ នឹងបានឃើញវត្តមានរបស់ ខ្សែប្រយុទ្ធឆ្នើម Wayne Rooney បង្ហាញខ្លួនក្នុងទីលានវិញហើយ។
មតិយោបល់