ព័ត៌មានកីឡា

Rooney សប្បាយចិត្តចំពោះអ្នកគាំទ្រ នៅ Old Trafford

ខ្សែប្រយុទ្ធឆ្នើម Wayne Rooney ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រ នៅ Old Trafford ដែលបានផ្តល់នូវភាពកក់ក្តៅចំពោះការវិល​ទៅកាន់ទឹកដី នេះវិញ បើទោះបីជា ក្រុមរបស់គេ Everton បានបរាជ័យ ៤-០​ក៍ដោយ។

ជាការពិតណាស់ ការស្រែកហ៊ោរកញ្ជ្រៀវ អបអរសាទរ ចំពោះវត្តមាន Wayne Rooney ក្នុងទឹកដី Old Trafford នេះពិតជា ធ្វើឲ្យ កីឡាករអង់គ្លេសដ៍ឆ្នើមរូបនេះ មានការសប្បាយចិត្តយ៉ាងខ្លាំង។ Rooney បានផ្តល់បទសម្ភាសន៍ ដល់ ESPN reports នៅក្រោយ​ចប់ការប្រកួត បានឲ្យដឹងថា អ្នកគាំទ្រ Man Utd ពិតជាផ្តល់ភាពកក់ក្តៅ យ៉ាងខ្លាំងចំពោះរូបគេ។ ក្នុងនោះដែរ អ្នកគាំទ្រទាំងអស់​ បានស្រែកហ៊ោរ និងទះដៃ អបអរសាទរ នៅពេលដែលរូបគេរត់ចូលទីលាន។

ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យគេភ្ញាក់ផ្អើលនោះគឺ កាអបអរ របស់អ្នកគាំទ្រ Man Utd នៅពេលដែលរូបគេ មានឱកាស ស៊ុតបាល់ និងបណ្តើរបាល់ក្នុងទីលាន ដែលនេះ​ បង្ហាញឲ្យឃើញថា អ្នកគាំទ្រទាំងអស់ នៅតែផ្តល់តម្លៃ និងក្តីស្រឡាញ់ ចំពោះរូបគេ។ ជាងនេះទៅទៀត Rooney មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង នៅពេលដែលអ្នកគាំទ្រ ទាំងអស់ នាំគ្នាទះដៃអបអរសាទរ ដល់រូបគេ​ ខណះ Rooney ត្រវបានប្តូរចេញ ដូចទៅហ្នឹងអតីតកាលដែលរូបគេលេងនៅ បីសាចក្រហម Manchester United អ៊ីចឹង។

ដូច្នេះហើយ​ Rooney បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំង ដល់អ្នកគាំទ្រទាំងអស់ ដែលនៅតែគាំទ្រ រូបគេ ជាងនេះទៅទៀត Rooney ក៍បាននិយាយផងដែរថា​ រូបគេនៅតែស្រឡាញ់ ក្លិប និងអ្នកគាំទ្រក្រុមបីសាចក្រហម Manchester United យ៉ាងខ្លាំង។

មតិយោបល់