ខ្សែបម្រើក្រូអាត ម្ចាស់ពានបាល់មាស ប្រចាំព្រឹត្តិការណ៍ World Cup ២០១៨ កន្លងទៅនេះ កីឡាករ Luka Modric កំពុងតែមានបំណងចង់ចាកចេញពីក្រុម Real Madrid ដោយដើរតាមគន្លងមក Ronaldo ផ្លាស់មកកាន់ក្របខណ្ឌកំពូលប្រទេសអ៊ីតាលី។
បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Real Madrid កំពុងតែត្រៀមបាត់បង់កីឡាករឆ្នើមមួយរូបទៀតហើយ បន្ទាប់ពី Cristiano Ronaldo ។ ជាក់ស្តែងណាស់ Luka Modric កីឡាករបម្រើកណ្តាលឆ្នើម និងពូកែកាឡុកពេញទីលាន បានបង្ហើបឲ្យដឹងពីបំណងចង់ចាកចេញពី Real Madrid នៅរដូវកាលនេះ។
Modric បានចំណាយពេលប្រមាណជា ១០ឆ្នាំមកហើយ ជាមួយក្រុម Real Madrid ដោយជួយក្រុមយក្សអេស្ប៉ាញមួយនេះឲ្យទទួលបានជោគជ័យយ៉ាងច្រើន គួរឲ្យកត់សម្គាល់។ ការចង់ចាកចេញនេះដែរ កីឡាករក្រូអាតរូបនេះ មិនមានបញ្ហាណាមួយជាមួយក្លិបឡើយ តែ Modric ប្រហែលជាចង់ដើរតាមគន្លងរបស់ Ronaldo ពោលទៅរកកម្រិតមួយផ្សេងទៀត សម្រាប់អនាគត់របស់កីឡាករល្អរូបនេះ។
ដូច្នេះហើយ Luka Modric នឹងដើរចេញពីក្រុម Real Madrid នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ខណៈក្រុម Inter Milan វិញ ត្រៀមចាំទទួលយកកីឡាករម្ចាស់បាល់មាស World Cup នៅរុស្ស៊ីរូបនេះ។
មតិយោបល់