ព័ត៌មានកីឡា

U-16 កម្ពុជា បើកឆាកប៉ះ U-16 វៀតណាម ក្នុងពាន AFC U-16 Championship 2018

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ និងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម ១៦ឆ្នាំ នាវេលាម៉ោង ១១:០០ នាទីព្រឹក (ម៉ោងនៅកម្ពុជា)។

ក្នុងជំនួបនៃវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2018 រវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅលើទីលាន មជ្ឈមណ្ឌលកីឡាបាល់ទាត់ MFF នៅប្រទេសម៉ុងហ្គោលី ។ កីឡាករមួយចំនួនដែលត្រូវប្រកួតព្រឹកនេះធ្លាប់លេងជាមួយ U17 កម្ពុជា ទល់និងវៀតណាម កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយ U17 វៀតណាម ឈ្នះ ៤ទល់០។ រង់ចាំមើលថាក្រោមការគ្រប់គ្រងរបស់លោកគ្រូ Lee តើកម្ពុជាអាចដណ្តើមបាន ៣ពិន្ទុ ពីក្រុមវៀតណាមបានទេ?

គួរំលឹកផងដែរថា U-16 កម្ពុជា ស្ថិតនៅពូល I រួមមាន អូស្ត្រាលី, វៀតណាម និងក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី ខណ:ដែលជំនួបព្រឹកនេះជាការប្រកួតលើកដំបូងរបស់កម្ពុជា៕

មតិយោបល់