ការប្រកួតឈ្នះក្រុម Genoa ៣-២ កាលពីយប់មិញនេះ គឺជាការប្រកួតចុងក្រោយហើយ ដែលអ្នកគាំទ្រ Roma ទាំងអស់លែងបានឃើញវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Francesco Totti ទៀតហើយ។
ខ្សែប្រយុទ្ធចំណាស់ Totti បានលើកដៃលាអ្នកគាំទ្រ Roma ទាំងអស់កាលពីម្សិលមិញនេះ នៅក្នុងជំនួបជាមួយ Genoa។ វាគឺជាការសោកស្តាយមួយ ដែលក្កិប ត្រូវបាត់បង់សមាជិកដ៍សំខាន់មួយរូបនៅក្នុងក្លិប។ Totti បានសម្រេចចិត្ត ចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅចប់រដូវកាលនេះ ខណះ Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងតារាង។ Totti បានចំណាយពេល ក្នុងការលេងឲ្យក្លិបចចក Roma អស់រយៈពេលប្រមាណជា ២៥ ឆ្នាំកន្លងមកហើយ ដែលរូបគេ បសនបង្ហាញខ្លួនឲ្យក្លិបចំនួន ៧៨៦ ប្រកួត។
ក្នុងការលាអ្នកគាំទ្រនេះដែរ Francesco Totti បានទទួលនូវការសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ បដាគាំទ្ររបស់ខ្សែប្រយុទ្ធរូបនេះ បានលើកពាសពេញទីលាន បង្ហាញពីក្តីស្រឡាញ់ និងមិនចង់បាត់បង់របស់អ្នកគាំទ្រមកលើរូបគេ។
មតិយោបល់