ក្រុមបីសាចក្រហម Manchester United ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតពាន EFL Cup ដោយទម្លាក់ក្រុម Burton Albion ក្នុងលទ្ធផល ៤-១ យ៉ាងអស្ចារ្យ កាលពីយប់មិញនេះ។
នេះគឺជាការប្រកួតយ៉ាងល្អ សម្រាប់ក្រុមបីសាចក្រហម Manchester United ដែលបានយកឈ្នះលើក្រុម Burton Albion ក្នុងលទ្ធផល ៤-១។ ជាការពិតណាស់ ៤គ្រាប់របស់ក្រុមបីសាចក្រហមនេះដែរ រកបានដោយខ្សែប្រយុទ្ធវ័យក្មេងដ៍ឆ្នើម Marcos Rashford ២គ្រាប់ នៅនាទីទី ៥និងនាទីទី១៧, Jesse Lingard នៅនាទីទី ៣៦ និង Anthony Martial នៅនាទីទី ៦០ ខណៈក្រុម Burton Albion អាចរកបាន១គ្រាប់សងវិញ នៅនាទីទី ៩០ដោយកីឡាករ Lloye Dyer ។ តាមរយៈជ័យជម្នះនេះ បង្ហាញឲ្យឃើញថា ក្រម Man Utd មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្នុងការបង្ហាញខ្លួន នៅអង់គ្លេស រដូវកាលនេះ ដែលមានន័យថា Man Utd កំពុងក្លាយជាក្រុម ដ៍ខ្លាំងមួយ ក្នុងពិភពបាល់ទាត់ ដូចអតីតកាលវិញហើយ។
ម្យ៉ាងវិញទៀតនោះ កីឡាករក្មេងៗរបស់ក្រុម Man Utd ក៍កំពុងតែបង្ហាញសមត្ថភាព យ៉ាងល្អក្នុងទីលានប្រកួត ដែលសុទ្ធសឹងជាគ្រាប់ពេជ្រ កំពុងច្នៃរបស់ក្រុមបីសាចក្រហម នាពេលបច្ចុប្បន្ននេះផងដែរ។
https://www.youtube.com/watch?v=1S3Z8W90QOA
មតិយោបល់