ព័ត៌មានកីឡា

បើកឆាកលីគទី២ វិសាខា លត់ជម្រើសខេត្តកំពង់ស្ពឺចាស់ដៃ ១៧ – ០

ក្រុមទើបបង្កើត វិសាខា បានលត់ក្រុមជម្រើសខេត្តកំពង់ស្ពឺយ៉ាងចាស់ដៃ ដោយលទ្ធផល ១៧ – ០ ក្នុងជំនួបបើកឆាកលីគទី២របស់កម្ពុជា មុននេះបន្តិចនៅកីឡដ្ឋានស្តាតចាស់។

ការប្រកួតនៅវគ្គទី១ វិសាខា បានស៊ុតបញ្ចូលទីក្រុមខេត្តសំបូរដើមត្នោត បាន៥គ្រាប់ប៉ុណ្ណោះ ប៉ុន្តែនៅវគ្គទី២ ទំនងដៃគូថមថយកម្លាំងខ្លាំង ក្រុមដែលដឹកនាំដោយលោក​ ហុក សុជីវន្ត បន្ថែមបាន១២គ្រាប់ទៀតតែម្តង។ ចប់ការប្រកួត វិសាខា ឈ្នះ កំពង់ស្ពឺ ១៧ – ០។

ចំពោះលទ្ធផលគូផ្សេងទៀតគឺ យុវជនក្រសួងការពារជាតិ ឈ្នះ កំពង់ឆ្នាំង ៣ – ០ ចំណែកស្វាយរៀង បានត្រឹមស្មើកំពង់ចាម ០ – ០ ។

មតិយោបល់