ព័ត៌មានកីឡា

Batshuayi រកបាន Hat trick ឲ្យក្រុម Chelsea

ខ្សែប្រយុទ្ធស្បែកខ្មៅ Michy Batshuayi ធ្វើបានយ៉ាងល្អ ដោយអាចរកបាន ៣គ្រាប់ក្នុងជំនួប ជាមួយក្រុម Nottingham Forest ។

ជាការពិតណាស់ ក្នុងជំនួប យប់មិញនេះ ក្រុមតោខៀវ Chelsea បានលុតយ៉ាងចាស់ដៃ លើក្រុម​ Nottingham Forest ក្នុងលទ្ធផល ៥-១​។ ក្នុងចំណោម ៥គ្រាប់ដែល Chelsea រកបាននោះ ខ្សែប្រយុទ្ធស្បែកខ្មៅ Michy Batshuayi ស៊ុតបាន ៣គ្រាប់យ៉ាងអស្ចារ្យ ក្នុងការយកឈ្នះ លើក្រុមមធ្យមមួយនេះ។ Batshuayi ស៊ុតបាននៅនាទីទី ១៩, ៥៣ និង ៨៦​ខណៈ២គ្រាប់ផ្សេងទៀតរកបានដោយ Kenedy នៅនាទីទី ១៣ និង Charly Musonda រកបាននៅនាទីទី ៤០​។ យ៉ាងណាវិញ សម្រាប់ខ្សែប្រយុទ្ធ Michy Batshuayi គឺជាលើកដំបូងហើយសម្រាប់រូបគេដែលអាចរកគ្រាប់បាល់ បាន Hat trick ឲ្យក្រុមតោខៀវ Chelsea ។

ម្យ៉ាងវិញទៀតនោះ ការស៊ុតបានយ៉ាងល្អបែបនេះ អាចធ្វើឲ្យខ្សែប្រយុទ្ធស្បែកខ្មៅរូបនេះ ប្រជែងតំណែង ១១នាក់ដំបូងជាមួយ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ផងដែរ។

https://www.youtube.com/watch?v=AWg5CRGyiL8

មតិយោបល់