ខ្សែបម្រើការពារកណ្តាល Andrien Rabiot កំពុងតែធ្វើឲ្យក្រុមខ្លាំងៗនៅអង់គ្លេស និងអ៊ីតាលី ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការដណ្តើមយកកីឡាកររូបនេះ។
បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុមជើងខ្លាំងអង់គ្លេស២ និងអ៊ីតាលី១ កំពុងតែដុតដៃដុតជើងក្នុងការប្រជែងគ្នា ចង់បាន កីឡាករ Andrien Robiot ពីក្រុម Paris Saint Germain ។ ជាការពិតណាស់ ក្រុមយក្សអ៊ីតាលី Inter Milan បានតាមប្រមាញ់ខ្សែបម្រើបារាំងវ័យ២២ឆ្នាំនេះអស់រយៈពេល ៣ឆ្នាំកន្លងមកហើយ ខណៈទីផ្សារដោះដូរកីឡាករខាងមុខនេះ គឺជាឱកាសជាថ្មីម្តងទៀត ក្នុងការសម្រេចក្តីបំណងរបស់ក្រុមយក្សអ៊ីតាលីមួយនេះ។
យ៉ាងណាវិញ សម្រាប់ក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham Hotspur របស់អង់គ្លេសវិញ ក៍ជាក្រុមដែលចាប់អារម្មណ៍លើ កីឡាករ Andrien Rabiot ដែរ។ ជាងនេះទៅទៀត ក្រុមជើងខ្លាំងអង់គ្លេសទាំង២នេះ បានចូលខ្លួនមកប្រជែង ក្រុម Inter Milan ដើម្បីទិញយក Rabiot ពីក្រុម Paris Saint Germain ផងដែរ។ យ៉ាងណាវិញ សម្រាប់ Rabiot វិញ កុងត្រារបស់គេជាមួយក្រុម Paris Saint Germain គឺត្រូវបញ្ចប់នៅឆ្នាំ ២០១៩ ឯណោះ ខណៈការតាមទិញរបស់ក្រុមទាំង៣ និងចាប់ផ្តើម នៅក្នុងខែមករាខាងមុខនេះ ឬឈានដល់រដូវក្តៅឆ្នាំក្រោយ។
ម្យ៉ាងវិញទៀត បើយើងក្រឡេកទៅមើលក្រុម Paris Saint Germain វិញ ដូចជាមិនចង់លក់ Andrien Rabiot ឡើយ ព្រោះថាទម្រង់លេងរបស់កីឡាករវ័យ២២ឆ្នាំបារាំងរូបនេះ កំពុងតែល្អ ម្យ៉ាង Rabiot អាចលេងបានទាំងតំបន់បម្រើការពារកណ្តាល និងបម្រើប្រយុទ្ធថែមទៀត។
មតិយោបល់