ព័ត៌មានកីឡា

មិន​ត្រឹម​តែ​ឈ្នះ​ឡើង​វគ្គ​បន្ដ​ទេ Messi ​យប់មិញ ​បង្កើត​កំណត់ត្រា​ស្មើ Ronaldo ​ទៀត

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បង្កើត​កំណត់ត្រា​ស៊ុត​បាល់​ប៉េណាល់ទី​ស្មើ​ជាមួយ​កីឡាករ Cristiano Ronaldo ​ហើយ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។

ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម PSG ​កាល​ពី​យប់មិញ​នេះ ​គឺ​ជា​កំណត់ត្រា​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពាន​រង្វាន់ UEFA Champions League ​។ ដោយ​ឡែក​នេះ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​សម្រាប់​ក្រុម FC Barcelona ​ពោល​គឺ​កីឡាករ​របស់​ខ្លួន​ក៏​កំពុង​តែ​មាន​កំណត់ត្រា​ស្មើ​ជាមួយ Ronaldo ​ផង​ដែរ ​ដោយ​ពួកគេ​ទាំង​ពីរ​នាក់​បច្ចុប្បន្ន​នេះ​រក​បាន​១១​គ្រាប់​ដូច​គ្នា​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​ក្នុង​ពាន​ខាង​លើ​នេះ។

ដោយ​ឡែក​ក្នុង​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​អឺរ៉ុប​នេះ​ដែរ Messi ​ក៏​កាន់​តែ​កៀក​គ្រាប់​បាល់​ជាមួយ Ronaldo ​ដែរ ​ពោល​គឺ​បច្ចុប្បន្ន​នេះ រូបគេ​រក​បាន​៩៤​គ្រាប់​ហើយ ​នៅ​ចាញ់ Ronaldo ​តែ​១​គ្រាប់​ប៉ុណ្ណោះ៕

 

 

មតិយោបល់