ថ្វីបើបរាជ័យម្តង កាលពីរដូវក្តៅក្នុងការ តាមទិញខ្សែប្រយុទ្ធស្បៃវែងបារាំង Oliver Giroud ពីក្រុមកាំភ្លើងធំ Arsenal ក៍ដោយ តែក្រុម Everton នៅតែតាមទិញកីឡាកររូបនេះម្តងទៀតនៅខែមករាខាងមុខ។
បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុម Everton បានត្រៀមទឹកប្រាក់ប្រមាណជា ៤០លានផោន ក្នុងការស្នើទិញ Oliver Giroud ជាលើកទី២។ ជាការពិតណាស់ បើទោះបីជាមាន Rooney ហើយក៍ដោយ តែក្រុម Everton នៅមិនទាន់លេងត្រូវជើងគ្នាឡើយ ខណៈខ្សែប្រយុទ្ធ Sandro Ramirez មិនទាន់លេងត្រូវជើងជាមួុយ Rooney នៅឡើយទេ។ យ៉ាងណាវិញ ក្រុម Everton នឹងត្រូវតែតាមទិញ Oliver Giroud ឲ្យបាននៅទីផ្សាររំដូវរំហើយខែមករាខាងមុខនេះ ដោយរំពឹងថា Giroud នឹងក្លាយជាដៃគូ ដ៍ល្អ នៅតំបន់ប្រយុទ្ធដែលអាចធ្វើឲ្យ Everton មានភាពប្រសើរជាងមុន។
ម្យ៉ាងវិញទៀត Giroud មានទេពកោសល្យខ្ពស់ ព្រមទាំងមានភាពឆ្លាតវៃក្នុងការរកគ្រាប់បាល់ ជាហេតុធ្វើឲ្យក្រុម Everton ពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពខ្សែប្រយុទ្ធបារាំងរូបនេះ។ ដូច្នេះហើយ នៅខែមករាខាងមុខនេះ ក្រុម Everton នឹងធ្វើគ្រប់បែបយ៉ាងដើម្បី នាំយកខ្សែប្រយុទ្ធបារាំង Oliver Giroud មកចាប់ដៃគូជាមួយ ខ្សែប្រយុទ្ធឆ្នើម Wayne Rooney ឲ្យបាន។
មតិយោបល់