ព័ត៌មានអន្តរជាតិ

បទបម្រាមប្រទេសម៉ូស្លីមចំនួន ៥ របស់លោក ត្រាំ មិនឲ្យធ្វើដំណើរចូលអាមេរិក នឹងត្រូវបង្កើនការរឹតបន្តឹង ក្នុងនោះក៏មានកូរ៉េខាងជើងផងដែរ

អាមេរិកៈ បទបម្រាមហាមឃាត់ការធ្វើដំណើរ ដ៏សែនចម្រូងចម្រាស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបង្កើនការរឹតបន្តឹង ដោយក្នុងនោះក៏រួចមានបញ្ជូលទាំងប្រទេសកូរ៉េខាងជើង វ៉េណេស៊ុយអេឡា និងប្រទេសឆាដផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៧។

ប្រភពពីសេតវិមាន បានឲ្យដឹងថា ការរឹតបន្តឹងនេះ បន្ទាប់ពីមាន​ការត្រួតពិនិត្យ​ឡើងវិញនូវព័ត៌មានជាច្រើន​ ដែលទទួលបានពី​រដ្ឋាភិបាល​បរទេសនានា។

សេចក្តីប្រកាសនេះ បានធ្វើទ្បើងកាលពីល្ងាចថ្ងៃអាទិត្យ ដោយលោក ត្រាំ បានថ្លែងថា «ការធ្វើឲ្យអាមេរិក មានសុវត្ថិភាពជាអាទិភាពទី១របស់ខ្ញុំ ហើយយើងនឹងមិនទទួលអ្នកទាំងនោះ ឲ្យចូលមកក្នុងប្រទេសរបស់យើងទ្បើយ»។

សូមជំរាបថា ប្រទេសដែលជាប់ក្នុងបម្រាមទាំងនោះរួមមាន៖ អ៊ីរ៉ង់ លីប៊ី ស៊ីរី យ៉េមែន សូម៉ាលី ខណៈដែល ស៊ូដង់ និង អ៊ីរ៉ាក់ ត្រូវបានដកចេញ​ពីការរឹតបន្តឹងការធ្វើ​ដំណើរថ្មីនេះ ប៉ុន្តែក៏មានបន្ថែមប្រទេសថ្មីចំនួនបីផ្សេងទៀត គឺមានកូរ៉េខាងជើង វេណេស៊ុយអេឡា និងឆាដ៕

មតិយោបល់