Samuel Eto’o កំពុងប្រឈមនឹងទោសជាប់គុកដល់១០ឆ្នាំ ក្រោយពីធ្លាយរឿងគេចមិនព្រមបង់ពន្ធជូនរដ្ឋ អំឡុងពេលរូបគេកំពុងតែលេងឱ្យក្លឹប Barcelona ។
បើតាមរបាយការណ៍ពីអេស្ប៉ាញបានបញ្ជាក់ថា កីឡាករខាងលើនេះបានគេចវេសមិនព្រមបង់ពន្ធប្រមាណជា៣លានដុល្លារ អំឡុងពេល៣ឆ្នាំដែលរូបគេលេងឱ្យ Barcelona ២០០៦-២០០៩។ ហេតុដូច្នេះហើយ បានជាកីឡាកររូបនេះ ត្រូវប្រឈមនឹងច្បាប់ ដោយអាចនឹងជាប់គុកដល់ទៅ១០ឆ្នាំឯណោះ ប្រសិនបើការតវ៉ាក្ដីមិនបានសម្រេចទេនោះ។
មិនត្រឹមតែប្រឈមនឹងការជាប់គុកនេះទេ ក្រុមព្រះរាជអាជ្ញារបស់អេស្ប៉ាញថែមទាំងទាមទារឱ្យ Eto’o បង់ជាសាច់ប្រាក់១២លានផោនថែមទៀត។
នេះជាកីឡាករទី២ហើយ ដែលត្រូវតុលាការអេស្ប៉ាញចាត់វិធានការក្រោយពីរកឃើញថាមិនព្រមបង់ពន្ធជូនរដ្ឋ អំឡុងពេលបម្រើការងារនៅក្លឹបអេស្ប៉ាញ។ ខណៈដែល Neymar ឯណោះ ត្រូវតុលាការកោះហៅដើម្បីមកទទួលទោសជាប់គុកដល់ទៅ២ឆ្នាំ៕
ប្រភព៖ The Sun
មតិយោបល់