ព័ត៌មានកីឡា

១ គ្រាប់ចុងម៉ោងរបស់ Ronaldo ធ្វើឲ្យ Juventus ដាច់ផ្ងារវិញ

ក្រុមសេះបង្កង់ Juventus ពិតជាធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាមួយ Real Madrid យប់មិញនេះ ដោយធ្វើឲ្យក្រុមយក្សអស្ប៉ាញ បុកពោះយ៉ាងខ្លាំង បន្ទាប់​ពី​នាំមុខមុនដល់ទៅ៣គ្រាប់ ក៍ប៉ុន្តែបែរជាភ្លាត់ស្នៀតចុងម៉ោងឲ្យរបូតគ្រាប់បាល់ ១គ្រាប់ទៅវិញ។

នេះគឺជារឿងនឹកស្មានមិនដល់មួយ ដែលក្រុម Real Madrid មិនរង់ចាំដល់ការ​ប្រកួតថែមម៉ោង ១៥នាទី២ដងទៀតឡើយ ដោយបញ្ចប់ក្តីស្រម៉ៃរបស់ក្រុមសេះ​បង្កង់​ Juventus នៅចុងម៉ោងទៅវិញ។ ជាក់ស្តែងណាស់ Juventus ធ្វើបនយ៉ាងល្អ តាមរយៈការនាំមុខលើក្រុម Real Madrid មុនដល់ទៅ ៣គ្រាប់ ដែលនៅតង់ទី១ រកបាន២គ្រាប់ ដោយខ្សែប្រយុទ្ធ Mario Mendzukic តែតបញ្ចូលទីទាំង២គ្រាប់ នៅនាទីទី២ និងនាទីទី៣៧ ខណៈ១គ្រាប់ទៀត រក​បាន​នៅនាទីទី៦១ ដោយការស៊ុតរបស់កីឡាករ Blaise Matuidi ជាហេតុធ្វើឲ្យ Juventus នាំមុខដល់ទៅ ៣គ្រាប់ តាមស្មើទៅហ្នឹងគ្រាប់ស៊ុតដែល​ Real Madrid ស៊ុតចូលកាលពីនៅទឹកដីរបស់ពួកគេបានមកវិញ។

យ៉ាងណាក៍ដោយ រឿងដ៍ឈឺចាប់មួយបានកើតឡើងនៅចុងម៉ោង ពោលម៉ោងបន្ថែមទៅហើយនោះ ខ្សែការពារ Medhi Benatia បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់លើកីឡាករ Lucas Vazquez ជាហេតុធ្វើឲ្យបាល់ពិន័យ ១១ម៉ែត្រកើតឡើង មិនតែប៉ុណ្ណោះ Gianluigi Buffon ខឹងសម្បាយ៉ាងខ្លាំង ចំពោះការពិន័យនេះ បានទៅរុញអាជ្ញា​កណ្តាល ជាហេតុធ្វើឲ្យកីឡាកររូបនេះទទួលកាតក្រហម ទាំងមិនអស់ចិត្តឡើយ។

ចុងក្រោយ ខ្សែប្រយុទ្ធ ដែលជា Top Scorer នៅ Champion League នាពេលបច្ចុប្បន្ននេះ គឺកីឡាករ Cristiano Ronaldo ស៊ុតបាល់ ១១ម៉ែត្រ បញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Juventus នៅនាទីទី ៩០+៨ ធ្វើឲ្យ Real Madrid ក្លាយជាក្រុមអេស្ប៉ាញតែមួយគត់ដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ Champion League ឆ្នាំនេះ។

https://www.youtube.com/watch?v=j8h_4XXLeD8

មតិយោបល់