ព័ត៌មានកីឡា

Lacazette ស៊ុត២គ្រាប់ឲ្យ Arsenal យកឈ្នះ West Brom

ខ្សែប្រយុទ្ធបារាំង Alexandre Lacazette ពិតជាមិនធ្វើ ឲ្យក្រុមកាំភ្លើងធំ Arsenal ខកចិត្តឡើយ ដោយកីឡាកររូប​នេះ បានរកគ្រាប់បាល់ ២គ្រាប់ឲ្យក្លិប យកឈ្នះលើក្រុម West Brom ។

នេះគឺជាគ្រាប់បាល់ ២គ្រាប់បន្ថែមទៀត សម្រាប់ខ្សែប្រយុទ្ធ ចំណូលថ្មី Alexandre Lacazette ដែលក្រុមកាំភ្លើងធំ Arsenal ទើបទិញបាន ពីក្រុម Lyon កាលពីរដូវក្តៅកន្លងមក។ ២គ្រាប់របស់ Lacazette រកបាននៅនាទីទី ២០​ និងដោយការទាត់បាល់ ១១ម៉ែត្រ​នៅ នាទីទី៦៧​។ យ៉ាងណាវិញ សម្រាប់ក្រុម Arsenal ថ្វីបើការចាប់ផ្តើមរដូវកាលឆ្នាំនេះ​ មិនសូវជាល្អដូចក្រុមខ្លាំង​ផ្សេងៗទៀតក៍ដោយ តែក្រុមដែលរបូត Champion League មួយនេះ នៅតែជាក្រុមដែលគ្រោះថ្នាក់ដដែល​ដោយមិនងាយបំបាក់បានឡើយ។

ម្យ៉ាងវិញទៀត តំប់ប្រយុ​ទ្ធ របស់ Arsenal ក៍មិនអន់ប៉ុន្មានឡើយ ព្រោះថា Lacazette ចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Alexis Sanchez និង គាំទ្រដោយ Welcott រួមទាំងល Ozil ផងនោះ គឺធ្វើឲ្យក្រុមមួយនេះមិនអាចមើលងាយបានឡើយ។ ម្យ៉ាងវិញទៀត មកទល់ពេលនេះ Arsenal កំពុងឈរចំណាត់ថ្នាក់លេខ ៧​ក្នុងតារាង មាន ១០​ពិន្ទុ ចាញ់ក្រុមកំពូលតារាង Manchester City ត្រឹ ៦ពិន្ទុប៉ុណ្ណោះ ជាហេតុធ្វើឲ្យកាំភ្លើងធំ នៅមានឱកាសច្រើនបន្តទៀត ក្នុងការប្រជែង Top ៤ ព្រោះថាការប្រកួតទើបចាប់ផ្តើមប៉ុណ្ណោះ។

ដូច្នេះហើយ ជ័យជម្នះ ២-០​ លើក្រម West Brom យប់មិញនេះ ពិតជាធ្វើឲ្យ Arsenal មានក្តីសង្ឃឹមច្រើនសម្រាប់ប្រកួត​ប្រជែង នៅ Premier League ។

//www.youtube.com/watch?v=AkwzBGH9iag

មតិយោបល់