ព័ត៌មានកីឡា

Ronaldo គីឡូ Champion League តើ

ថ្វីបើការលេងនៅ Laliga កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ធ្វើមិនសូវបានល្អក៍ដោយ ក៍ប៉ុន្តែសម្រាប់ការបង្ហាញខ្លួន នៅ Champion League វិញ ឃើញថា មានភាពខុសគ្នាឆ្ងាយណា។

ជាក់ស្តែងណាស់ នៅក្នុងការប្រកួត Champion League យប់មិញនេះ​ Cristiano Ronaldo បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យលើក្រុមខ្លាំងលើទឹកដីអាឡឺម៉ង់ Dortmund ២គ្រាប់ ក្នុងចំណោម គ្រាប់បាល់ ដែល Real Madrid យកឈ្នះម្ចាស់ផ្ទះ Dortmund ៣-១។ Real Madrid បានចាប់ផ្តើមយ៉ាងល្អ​ តាមរយៈការរកគ្រាប់​បាល់នាំមុខ១គ្រាប់មុន នៅនាទីទី១៨​ ដោយខ្សែប្រយុទ្ធវែល​ Gareth Bale ដែលធ្វើឲ្យ Real Madrid នាំមុខបណ្តោះ​អាសន្ន ១-០​ក្នុងតង់ទី១ ។

យ៉ាងណាវិញ នៅនាទីទី ៥០​កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់​១គ្រាប់ទៀត ឲ្យ Real Madrid ក៍ប៉ុន្តែ ៤នាទីបន្ទាប់ ពោលននាទីទី ៥៤​​ Pierre-Emerick Aubameyang បានរកគ្រាប់បាល់ ១គ្រាប់វិញឲ្យក្រុមម្ចាស់ផ្ទះ Dortmund តាមពីក្រោយ Real Madrid ២-១។ បើទោះបីជា Dortmund មានសង្ឃឹមជាងមុនក្តី តែនៅនាទីទី ៧៩​ Cristiano Ronaldo បានបន្ថែម១គ្រាប់ទៀតឲ្រក្រុម​ភ្ញៀវ​ដើម្បីដណ្តើមយក ៣ពិន្ទុក្នុងការប្រកួតលើកទី២។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ កំពូលខ្សែប្រយុទ្ធ​ Cristiano Ronaldo ដែលអាចរកគ្រាប់បាល់បាន ២គ្រាប់ទៀតហើយ នៅ Champion League ដែលសរុប ២ប្រកួតកន្លងមក តារាស៊ុតរូបនេះ ស៊ុតបាន ៤គ្រាប់ហើយ ឲ្យ Real Madrid ខណៈការបង្ហាញខ្លួននៅ Laliga ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះមិនទាន់ធ្វើបានល្អ ដូចនៅ Champion League ឡើយ។

ដូច្នេះហើយ ទំនងជាឆ្នាំនេះ Ronaldo អាចបន្តកំណត់ត្រាជាកីឡាករ ដែលស៊ុតបានច្រើនជាងគេនៅ Champion League ៣រដូវកាល ក៍ថាបានផងដែរ។

https://www.youtube.com/watch?v=f98goFPKErM

មតិយោបល់