ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ងោកមួយភាំងរeចង្កូតទៅបុកសំយ៉ាបផ្ទះគេ!

ភ្នំពេញៈ រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សំបកឪទ្បឹក បើកបរដោយបុរសម្នាក់ងោកមួយភាំង ក៏បានរេចង្កូតមកបុកសំយ៉ាបមុខផ្ទះទេទាំងកណ្តាលរាត្រី ។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តសាំយ៉ុង ពណ៌សំបកឪទ្បឹក ពាក់ស្លាកលេខ ភ្នំពេញ 2V-4564 ទិសដៅពី កើតទៅលិច លុះមកដល់ចំណុចកើតហេតុ តៃកុងរថយន្តមានសភាពងងុយគេងពេក ក៏ងោកមួយភាំងក៏បានរេចង្កូតទៅបុកសំយ៉ាបផ្ទះគេបាក់បង្គោលសំយ៉ាបផ្ទះទ្រេត និងបាក់បែក។ ចំណែករថយន្តរងការខូចខាតផ្នែកខាងស្តាំនៃរថយន្តតែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់ផ្ទះបានទារសំណងចំនួន៥០០ដុល្លារ តែម្ចាស់រថយន្តបានសងសំណងចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងម្ចាស់ផ្ទះក៏បានទទួលយកសំណងនោះ៕

មតិយោបល់