ក្រុមជើងខ្លាំងអង់គ្លេស Everton បានបើកកីឡារដ្ឋាន របស់ខ្លួនទទួលក្រុម Apollon Limassol ក្នុងជំនួប UEFA Europa League តែមិនទទួលបានលទ្ធផលល្អប្រសើរឡើយ ដោយលេងបានត្រឹមស្មើ ២-២ ជាមួយក្រុមភ្ញៀវប៉ុណ្ណោះ។
នេះគឺជាសំណាងមិនល្អឡើយ សម្រាប់ក្រុម Everton ក្នុងការបើកទ្វារទទួល ក្រុម Apollon Limassol នាការប្រកួតយប់មិញនេះ។ ជាការពិតណាស់ បើទោះបីជាក្រុម Apollon Limassol ទទួលបានកាតក្រហម នៅចុងម៉ោងនាទីទី ៨៦ ដោយកីឡាករ Valentin Roberge ក៍ដោយ តែក្រុមភ្ញៀវ មួយនេះ នៅតែអាចរកគ្រាប់បាល់តាមស្មើចុងម៉ោងវិញដដែល។ គួរបញ្ជាក់ផងដែរថា ក្រុម Apollon Limassol បានរកគ្រាប់បាល់នាំមុខមុន នៅនាទីទី១២ ដោយការទាត់បញ្ចូលទីរបស់កីឡាករ Adrian Sardinero Corpa ក៍ប៉ុន្តែ ត្រូវបានតាមស្មើមកវិញ ដោយខ្សែប្រយុទ្ធដ៍ឆ្នើម Wayne Rooney នៅនាទីទី២១ ដែលធ្វើឲ្យបញ្ចប់ការប្រកួតតង់ទី១ ក្រុមទាំង២ មានលទ្ធផល ១-១។
ឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Everton បានបើកការវាយលុកជាថ្មីម្តងទៀត ដោយអាចរកគ្រាប់បាល់នាំមុខវិញ នៅនាទីទី ៦៦ ដោយការទាត់បញ្ចូលទីរបស់កីឡាករ Nikola Vlasic ។ ក្តីសង្ឃឹមរបស់ Everton ក្នុងការរក៣ពិន្ទុ បានកើតមានឡើង នៅនាទីទី ៨៦ ខណៈកីឡាករម្នាក់របស់ក្រុម Apollon Limassol ទទួលបានកាតក្រហម ត្រូវបណ្តេញចេញពីទីលាន ដែលធ្វើឲ្យ Everton មានប្រៀបយ៉ាងខ្លាំងលើក្រុមភ្ញៀវ។ យ៉ាងណាវិញ សំណាងអាក្រក់របស់ក្រុម Everton បាបកើតឡើងនៅនាទីទី ៨៨ពោលគឺ ២នាទីទីបន្ទាប់ពីកើតមានកាតក្រហម ដែលកីឡាករ Hector Yuste បានស៊ុតតាមស្មើឲ្យក្រុមភ្ញៀវ Apollon Limassol វិញរហូតដល់ចប់ការប្រកួត។
ដូច្នេះហើយ ការបើកទ្វារកីឡារដ្ឋាន ទទួលក្រុម Apollon Limassol របស់ក្រុម Everton បានត្រឹមទទួលលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះ ដោយចែកគ្នា១ពិន្ទុម្នាក់ត្រឡប់ទៅវិញ។
https://www.youtube.com/watch?v=u1UGuIR3XIE
មតិយោបល់