ព័ត៌មានកីឡា

អុញនោះ! ពេលនេះ Arsenal គិតយ៉ាងណាវិញ

រឿងជាច្រើន ពិតជានឹកស្មានមិនដល់ឡើយ ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ខណៈក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែចាប់ផ្តើមល្បែងនេះហើយ។

បើតាមការចុះផ្សាយភ្លាមៗ របស់ Mirror មុននឹងការបិទរដូវកាល កាន់តែជិតមកដល់នោះ បានឲ្យដឹងថា ក្រុម Manchester City បានហ៊ានដល់ថ្នាក់ថែមខ្សែប្រយុទ្ធល្អមួយរូបទៀត ដើម្បីដោះដូរទិញយក Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal ។ ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា លោក Pep សុខចិត្តបន្ថែម កីឡាករ Raheem Sterling ម្នាក់ទៀត ឲ្យទៅក្រុមកាំភ្លើងធំ Arsenal ដើម្បីនាំយក Sanchez មកកាន់ Man City ។ លោក Arsene Wenger ធ្លាប់បានបដិសេធ មិនលក់ Sanchez ប៉ុន្មានដងមកហើយ បើទោះបី កីឡាករឈីលី រូបនេះត្រូវលក់ចេញក្នុងតម្លៃ ៧០លានផោនក៍ដោយ។ យ៉ាងណាវិញ លោក Pep Guadiola បានសម្រេចចិត្តបន្ថែមខ្សែប្រយុទ្ធអង់គ្លេស កំពុងតែលេងល្អ រួមនឹងទឹកប្រាក់មួយចំនួនទៀត ឲ្យគ្រប់ចំនួន ៧០លានផោន ដើម្បីដូរយក Alexis Sanchez វិញ។

យ៉ាងណាក៍ដោយ តាមរយៈការដោះដូរលើកនេះ ហាក់ដូចជាល្អប្រសើរខ្លាំងណាស់ ចំពោះក្រុមកាំភ្លើងធំ Arsenal ព្រោះថា ថ្វីត្បិតក្លិបបាត់បង់កីឡាករប្រយុទ្ធឆ្នើមមួយរូបមែន តែក៍ទទួលបានខ្សែប្រយុទ្ធដ៍ឆ្នើមមួយរូបមកវិញ រួមជាមួយទឹកប្រាក់បន្តិចបន្តួចបន្ថែមទៀត។ ដូច្នេះហើយ ដើម្បីចង់បានខ្សែប្រយុធ្ធឈីលី Alexis Sanchez ក្រុម Manchester City មិនស្តាយក្ុងការបាត់បង់ Raheem Sterling ឡើយ។

មតិយោបល់