ក្រុមកាភ្លើងធំ Arsenal បានទៅបំបាក់ក្រុមម្ចាស់ផ្ទះ BATE Borisov ក្នុងលទ្ធផល ៤-២ ក្នុងជំនួប UEFA Europa League សប្តាហ៍ទី២ នាយប់មិញនេះ បន្តទៀត។
Arsenal រកបាន៣ពិន្ទុបន្តទៀត យ៉ាងអស្ចារ្យ ក្នុងការយកឈ្នះលើក្រុម BATE Borisov យប់មិញនេះ។ ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ បានចាប់ផ្តើមវាយលុកតាំងពីបើកឆាកការប្រកួតភ្លាមៗតែម្តង ដោយសម្រេចគ្រាប់បាល់ដំបូង នៅនាទីទី៩ ដោយកីឡាករ Theo Wlcott។ ជាងនេះទៅទៀត នៅនាទីទី ២២ កីឡាករ Theo Welcott ដដែលបានរកគ្រាប់បាល់១គ្រាប់ទៀត ឲ្យក្រុមកាំភ្លើងធំ Arsenal ៣នាទីបន្ទាប់ ពោលនៅ នាទីទី ២៥ កីឡាករ Rob Holding រកបានគ្រាប់ទី៣ ឲ្យ Arsenal នាំមុខ ៣-០ជាបណ្តោះអាសន្នសិន។
យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ BATE Borisov បានរកគ្រាប់បាល់ តាមពីក្រោយ១គ្រាប់វិញនៅនាទីទី២៨ដោយការស៊ុតរបស់កីឡាករ Mirko Ivanic ដែលបញ្ចប់តង់ទី១ Arsenal នាំមុខ ៣-១។ ឈានចូលដល់តង់ទី២ Oliver Giroud បានបន្ថែមគ្រាប់ទី៤ ឲ្យក្រុមកាំភ្លើងធំ Arsenal តាមរយៈការស៊ុតបាល់ ១១ម៉ែត្រ នៅនាទីទី ៤៩ ក្រោយពីកីឡាកររបសក្រុមម្ចាស់ផ្ទះ បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។ ក៍ប៉ុន្ត នៅនាទីទី៦៧ កីឡាករ Mikhail Gordeychuk បានរក១គ្រាប់ទៀត តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal បន្តទៀត។
ដូច្នេះហើយ ចប់ការការប្រកួត ក្រុម BATE Borisov បានបរាជ័យ ក្រោមស្នាដៃក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតទី២ នៃក្របខ័ណ្ឌ UEFA Europa League នេះ។
https://www.youtube.com/watch?v=UsOo2hv50BM
មតិយោបល់