ព័ត៌មានកីឡា

ឆៃ សារ៉ា យកឈ្នះកីឡាករថៃ ឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះ ឃីម ឌីម៉ា (វីដេអូ)

កាលពីម្សិលមិញថ្ងៃ សៅរ៍ ទី ១០ ខែ មិថុនា ឆ្នាំ ២០១៧ កីឡាករប្រដាល់គុនខ្មែរ ឆៃ សារ៉ា បានយកឈ្នះកីឡាករ ហ្វានិមីត របស់ថៃដោយពិន្ទុ លើសង្វៀនស៊ី អ៊ិន ស៊ី ឬស្សីកែវ និងឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកគោជល់រជ្ជកាលទី៧ ជាមួយ ឃីម ឌីម៉ា ដែលកំពុងតែរងចាំរួចជាស្រេច។

ឆៃ សារ៉ា នឹងជួប ឃឹម ឌីម៉ា ជាលើកទី ១ ក្នុងអាជីព នៅថ្ងៃសៅរ៍ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៧ នាសង្វៀនស៊ី អ៊ិន ស៊ី ឬស្សីកែវ ដើម្បីរកម្នាក់គ្រងខ្សែក្រវាត់ជើងឯកគោជល់រជ្ជកាលទី៧ អមដោយប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ខណៈដែលកីឡាករដែលចាញ់ទាំង ២ រូបនិងត្រូវប្រកួតយកចំណាត់ថ្នាក់លេខ ៣។

សូមបញ្ជាក់ថា ឃឹម ឌីម៉ា បានយកឈ្នះកីឡាករ ឌុម កែវដា ដោយពិន្ទុ កាលពីថ្ងៃសៅរ៍ ទី ០៣ ខែ មិថុនា ឆ្នាំ ២០១៧​៕

ខាងក្រោមនេះជាការប្រកួតរវាង ឆៃ សារ៉ា និង ហ្វានិមីត៖

https://www.youtube.com/watch?v=neT6YLQOwE8&feature=youtu.be

មតិយោបល់