ក្រុមយក្សអ៊ីតាលី Inter Milan កំពុងតែតាមចែរចង់ខ្សែបម្រើអាឡឺម៉ង់ Metzu Ozil ពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ ស្របពេលដែលសុពលភាពកុងត្រារបស់ Ozil ត្រូវបានបញ្ចប់ ជាមួយ Arsenal ។
ថ្វីត្បិតតែពត៌មានកន្លងមក បានចុះផ្សាយពីដំណើតផ្លាស់ទៅកាន់ ក្រុមបីសាចក្រហម Manchester United ដោយគ្មានតម្លៃខ្លួនរបស់ Ozil ក៍ដោយ ខណៈពេលនេះ ក្រុម Inter Milan កំពុងតែចូលខ្លួនមកប្រជែង ជាមួយ Man Utd ។ បើតាម Daily Mail បានឲ្យដឹងថា នាយកប្រតិបត្តិក្លិប Inter Milan លោក Erick Thorhir មានបំណងចង់បាន Ozil មកកាន់ក្លិបនៅខែមករាខាងមុខនេះ។ ម្យ៉ាងវិញទៀត នាយកប្រតិបត្តិក្លិប Inter Milan រូបនេះ ទំនងជាមិននាំយក Ozil ដោយគ្មានតម្លៃខ្លួនឡើយ ព្រោះថា ការធ្វើបែបនេះអាចជាការប្រឈមនឹងបាត់បង់ Ozil ស្របពេលដែលបីសាចក្រហម Manchester United មានប្រៀបជាង។
យ៉ាងណាវិញ សម្រាប់ក្រុមកាំភ្លើងធំ Arsenal ក៍មិនចង់បាត់បង់ Ozil ដោយទទេរបែបនេះឡើយ ខណៈ កាំភ្លើងធំ បានចំណាយ ៤២,៥លានផោន ក្នុងការនាំយក ខ្សែបម្រើអាឡឺម៉ង់រូបនេះ កាលពីឆ្នាំ ២០១៣ ពីក្រុមយក្សអេស្ប៉ាញ Real Madrid ។ ដូច្នេះហើយ Arsenal មានបំណងចង់បានទឹកប្រាក់ដែលពួកគេបានចំណាយទិញ Ozil មកវិញ នៅពេលដែលកីឡាកររូបនេះ ចាកចេញទៅកាន់ក្លិបថ្មី ដោយមិនមែនដើរចេញបែបនេះឡើយ។ ម្យ៉ាងវិញទៀត Inter Milan ក៍មិនចង់ឲ្យឱកាសក្នុងការនាំយក Ozil ត្រូវបរាជ័យឡើយ ព្រោះថា Inter Milan មានបទពិសោធន៍បរាជ័យច្រើនណាស់មកហើយ។
សូមរំលឹកផងដែរថា Inter Milan កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Seria A ដោយមិនទាន់ចាញ់ការប្រកួតម្តងនៅឡើយទេ។


មតិយោបល់