ព័ត៌មានកីឡា

ម្ចាស់ក្លិប Everton ចង់បានគ្រូបង្វឹកចាស់វស្សានៅ Premier League

បើទោះបីជាលោក Arsene Wenger កំពុងតែប្រឈម​បញ្ហាជាមួយនឹងតំណែងរបស់លោក​ ជាមួយក្រុមកាំភ្លើង​ធំ Arsenal ក៍ដោយ តែតាបារាំងរូបនេះ បែរជាទទួលបានការចាប់អារម្មណ៍ពីក្រុម Everton វិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ម្ចាស់ក្លិប Everton លោក Farhad Moshiri បានសម្លឹងឃើញលោក Arsene Wenger មកដឹកនាំក្លិបអង់គ្លេសមួយនេះ។ ក្នុងនោះដែរ លោក Farhad Moshiri បានរង់ចាំក្រុមកាំភ្លើងធំ Arsenal បណ្តេញលោក Arsene Wenger ចេញ រួចលោកនឹងនាំយកគ្រូបង្វឹកបារាំងចាស់ស្សារូបនេះ មកកាន់ Everton ។ គួរបញ្ជាក់ផងដែរថា លោក Arsene Wenger បានមកដឹកនាំក្រុម Arsenal ចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ ខណៈមិនមានគ្រូបង្វឹក​ណាម្នាក់ដែលអាចដឹកនាំក្លិប បានយូរអង្វែងដូចលោក Wenger ឡើយ។

ក៍ប៉ុន្តែ ចាប់តាំងពីរដូវកាលមុន ដែល Arsenal របូត Champion League ធ្លាក់មក Europa League រួមទាំងបានត្រឹមរងជើងឯក Carabao Cup និង ការចាញ់ផ្ទួនៗ ប៉ុន្មានប្រកួតជាប់គ្នា​នេះ បានធ្វើឲ្យតំណែងរបស់លោក Arsene Wenger ត្រូវរង្គោះរង្គើយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត លោក Arsene Wenger អាចនឹងត្រូវបណ្តេញចេញ ក្នុងពេលដ៍ខ្លីខាងមុខនេះ ផងដែរ ប្រសិនបើមិនអាចកែ​ប្រែស្ថានការណ៍កំពុងអាប់អួរនេះ ឲ្យប្រសើរបានវិញនោះ​ទេ។

យ៉ាងណាវិញ លោក Farhad Moshiri ម្ចាស់ក្លិប​ Everton មិនចាប់អារម្មណ៍ពីភាពបរាជ័យរបស់លោក Arsene Wenger នៅ Arsenal ឡើយ តាមរយៈបទពិ​សោធន៍ជាង​ ២០ ឆ្នាំ នៅ Arsenal នេះដែរ តាបារាំងរូបនេះ អាចជួយ Everton ឲ្យប្រសើរជាងមុន​បាន ទៅតាមការត្រៀមនាំយកលោក Wenger មកកាន់ក្លិប នៅេលដែល Arsenal សម្រេចិត្តបណ្តេញ​ចេញនោះ។

មតិយោបល់