នៅក្នុងការប្រកួតប្រដាល់គុនខ្មែរ អ្នកប្រដាល់មកពីក្លិប តាព្រហ្មមានជ័យ អាំង សំអាត បានយកឈ្នះកីឡាករថៃ Yout Phu Pha ដោយទាត់ឲ្យរបួសជើងឆ្វេង ត្រឹមទឹកទី២ ក្នុងកម្មវិធី TV5 Knock Out Series K-Cement នាសប្តាហ៍ទី១៧ កាលពីម្សិលមិញ នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស។
ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិនេះ ក៏មានជំនួបខ្មែរនឹងខ្មែរដែរ ដោយ កីឡាករមកពីក្លិប រាជសីហ៍ ខេត្តបន្ទាយមានជ័យ រឿម វណ្ណៈ បានផ្តួល កីឡាករមកពីក្លិប នាគរាជមានជ័យ ភុន សោភ័ណ្ឌ ត្រឹមទឹកទី២ ដោយទាត់ចំពោះទឹក ខណៈដែលនេះជាគូសងសឹក ប៉ុន្តែត្រូវទទួលបរាជ័យជាថ្មីម្តងទៀត នឹងមួយគូទៀត ជាការប្រកួតរវាង កីឡាករ លាភ សំណាង បានយកឈ្នះ កីឡាករ សៀវ ង៉ុយ ដោយពិន្ទុ។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៣ សប្តាហ៍ក្រោយ គឺជាការប្រកួត វគ្គផ្តាច់ព្រ័ត្ររវាង អ៊ុំ វណ្ណេត នឹង សៅ វណ្ណា ដើម្បីដណ្តើមទឹកប្រាក់ ៤ ពាន់ដុល្លា នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ TV5 Knock Out Series K-Cement៕
អាំង សំអាត vs Yout Phu Pha
មតិយោបល់