ក្រុមស្តេចស Real Madrid បានត្រៀម ២០០លានអឺរ៉ី ក្នុងការចរចារទិញខ្សែប្រយុទ្ធកំពុងឡើងជើង Harry Kane ពីក្រុម Tottenham Hotspur នៅទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
ជាការពិតណាស់ មុនបញ្ចប់រដូវក្តៅកន្លងមក ក្រុម Real Madrid ធ្លាប់បានបង្ហើបឲ្យដឹង ពីការចង់បានខ្សែប្រយុទ្ធអង់គ្លេស Harry Kane ម្តងរួចមកហើយ តែក្រុមអេស្ប៉ាញមួយនេះបរាជ័យក្នុងការនាំយក។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Don Balon ពីប្រទេសអេស្ប៉ាញ វិញបានឲ្យដឹងថា នៅខែមករាខាងមុខនេះ Real Madrid នឹងនាំយកខ្សែប្រយុទ្ធស្បែកជើងមាស ២រដូវកាលជាប់គ្នា នៅ Premier League រូបនេះឲ្យបាន។
ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Real Madrid បានត្រៀមទឹកប្រាក់ ប្រមាណជា ២០០លានអឺរ៉ូ ដើម្បីទិញ Harry Kane ឲ្យបាន នៅខែមករានេះ។ ការចំណាយលុយយ៉ាងសន្ធឹកសន្ទាប់នេះដែរ ដោយសារតែ Real Madrid នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមជាមួយនឹងវិបត្តិខ្សែ ប្រយុទ្ធ ដែលមិនសូវមុតស្រួចឡើយ។ ម្យ៉ាងវិញទៀតនោះ Karim Benzema ហាក់ធ្លាក់ទម្រង់លេង និងញ៉ាំញីដោយសាររបួស ស្របពេលដែល Gareth Bale មិនល្អដូចមុន និង Ronaldo មិនទាន់រកគ្រាប់បាល់បាន នៅ Laliga នៅឡើយ។
ដូច្នេះហើយ Real Madrid មិនខ្លាចនឹងចំណាយ ២០០លានអឺរ៉ូ ដើម្បីទិញ Harry Kane ឡើយ ព្រោះថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កំពុងលេងយ៉ាងល្អ ដោយស៊ុតបាន ៦គ្រាប់នៅ Premier League និង ៥គ្រាប់នៅ Champion League រដូវកាលនេះ។
មតិយោបល់