ក្រុមជម្រើសជាតិប៉ូឡូញ បានកក់កៅអី ទៅលេងការប្រកួត FIFA World Cup ២០១៨ នៅរុស្ស៊ីហើយ ក្រោយពីបានយកឈ្នះក្រុម ម៉ុងតេណេក្រូ ៤-២ យប់មិញនេះ។
ក្តីសម្រម៉ៃដែលក្រុម ជម្រើសជាតិប៉ូឡូញបានខិតខំនាពេលកន្លងមកនេះ បានលេចចេញជាផ្លែផ្កាហើយ ព្រោះថា ក្រុមមួយនេះ បានសម្រេចក្តីបំណងឡើងទៅលេង World Cup នៅរុស្ស៊ីហើយ។ គួរបញ្ជាក់ផងដែរថា ក្រោយការបញ្ចប់ ១០ប្រកួតក្នុងពូលកន្លងមក ប៉ូឡូញ បានឈ្នះ ៨ ស្មើ១ និងចាញ់ ១ មាន ២៥ពិន្ទុ ឈរកំពូលតារាង ខណៈក្រុមជម្រើសជាតិ ដាណឺម៉ាក ត្រូវរង់ចាំក្រុមលេខ ២ល្អ ៨ក្រុមដើម្បីបន្តលេង Play Off បន្តទៀត។
ជ័យជម្នះចុងក្រោយដែល ធ្វើឲ្យប៉ូឡូញ សុវត្ថិភាព ឡើងទៅកាន់វគ្គចែកពូល ដោយបំបាក់ ម៉ុងតេណេក្រូ នោះគ្រាប់បាល់រកបានដោយកីឡាករ Makzynski នៅនាទីទី៦, Kamil Grosicki នៅនាទីទី១៦, Robert Lewandowski នៅនាទីទី ៨៥ និងគ្រាប់បាល់ Own Goal នៅនាទីទី ៨៧ ដោយកីឡាករ Filip Stojkovic ។ ចំណែកឯក្រុមភ្ញៀវ ម៉ុងតេណេក្រូ ដែលត្រូវអស់កៅអី និងត្រូវវិលទៅផ្ទះវិញនោះ អាចរកបាន ២គ្រាប់វាយបកវិញដែរ ដោយស៊ុតបានដោយកីឡាករ Stefan Mugosa នៅនាទីទី ៧៨ និង កីឡាករ Zarko Tomasevic នៅនាទីទី ៨៣។
ដូច្នេះហើយ ក្រុមជម្រើសជាតិប៉ូឡូញ បានក្លាយជាក្រុមអឺរ៉ុបមួយទៀត ដែលអាចបន្តទៅកាន់វគ្គចែកពូល FIFA World Cup ២០១៨ នៅរុស្ស៊ី ឆ្នាំក្រោយនេះ។
https://www.youtube.com/watch?v=8TFvTQCZXkI
មតិយោបល់