គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ហាក់ដូចជាត្រៀមខ្លួនមុនព្រឹត្តិការណ៍ World Cup ឈានចូលមកដល់ ក្នុងពេលដ៍ខ្លីខាងមុខនេះ ដោយបានចាប់ផ្តើមដាស់តឿនកូនក្រុមរបស់លោក ចាប់តាំងពីពេលនេះមកម្លេះ។
ជាក់ស្តែងណាស់ បើតាមការសម្ភាសន៍ជាមួយទូរទស្សន៍ ESPN គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានប្រាប់កូនក្រុមរបស់លោក ឲ្យតមអាហារបន្តិច ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព។ ការប្រាប់ឲ្យកូនក្រុមតបអាហារនេះដែរ បានធ្វើឡើងនៅពេលអង់គ្លេសត្រៀមប្រកួតមិត្តភាព នាចុងសប្តាហ៍នេះ ដែលលោក Gareth Southgate ចង់ឲ្យកូនក្រុមរបស់លោក បង្ហាញសក្តានុពលយ៉ាងល្អ ពោលមិនឲ្យចាញ់ការប្រកួតមិត្តភាពណាមួយឡើយ។
ម្យ៉ាងវិញទៀត លោក Gareth Southgate នឹងបន្តឲ្យកូនក្រុមរបស់លោក តមអាហារនេះ បន្តទៀតដើម្បីឲ្យកីឡាករក្នុងក្រុម រក្សាបាននូវសុខភាពល្អ អាចចូលរួមការប្រកួត World Cup បានគ្រប់គ្នា ដោយមិនភ័យខ្លាចមានអ្នកណាម្នាក់មានបញ្ហា នៅក្នុងការប្រកួតឡើយ។
ដូច្នេះហើយ នេគឺជាការដាស់តឿនយ៉ាងល្អមួយ សម្រាប់លោក Gareth Southgate ក្នុងន័យឲ្យកូនក្រុម អាចលេងបានគ្រប់គ្នា និងដើម្បីមុខមាត់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រជែងពាន World Cup ឆ្នាំនេះ។


មតិយោបល់