ព័ត៌មានកីឡា

អគ្គិសនីកម្ពុជា​ ទទួលស្វាគមន៍ បឹងកេត ខណៈក្រុមទាំងពីរសុទ្ធតែចង់ឈ្នះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២០ ដោយក្រុមបាល់ទាត់ អគ្គិសនីកម្ពុជា​ ទទួលស្វាគមន៍ បឹងកេត នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើកីឡដ្ឋានខេត្តស្វាយរៀង។ ខណៈដែលក្រុមទាំងពីរសុទ្ធតែចង់ឈ្នះ ព្រោះអគ្គិសនី ត្រូវការបន្តឈរលើតំបន់គ្រោះថ្នាក់ដដែល នឹងបឹងកេត ដើម្បីតាមទាន់ព្រះខ័នរាជស្វាយរៀង ព្រោះចាញ់តែ ១ពិន្ទុ។

គិតត្រឹម ១៩ប្រកួត កន្លងមក អគ្គិសនីកម្ពុជា កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១០ ដោយឈ្នះ ៥ដង ស្មើរ ២ដង និងចាញ់ ១២ដង នឹងមាន ១៧ ពិន្ទុក្នុងដៃ។ ស្របពេលដែល បឹងកេត កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដោយ ១៩ប្រកួត ក្នុងនោះឈ្នះ ១២ដង ស្មើ ៣ដង និងចាញ់ ៤ដង ដោយកំពុងមាន ៣៩ ពិន្ទុនៅក្នុងដៃស្មើគ្នាជាមួយ ណាហ្គាវើល ផងដែរ ។

ក្រុមទាំងពីរធ្លាប់ជួបគ្នាតែមួយលើកប៉ុណ្ណោះ ដោយសារតែអគ្គិសនីកម្ពុជា ទើបតែបង្កើតបានប្រហែល ២ឆ្នាំ នឹងប្រមូតឡើងមកលីគកំពូលរដូវកាលនេះ។ កាលពីថ្ងៃទី ០៨ ខែ មេសា ជើងទី១ បឹងកេតអេហ្វសុី បានយកឈ្នះ អគ្គិសនី ៤-០ នាពហុកីឡដ្ឋានជាតិ៕

មតិយោបល់