ព័ត៌មានកីឡា

អគ្គិសនីកម្ពុជា សាកជើងជាមួយ ក្រុមកំពូលតារាង រសៀលនេះ

ក្រុមបាល់ទាត់ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា អគ្គិសនីកម្ពុជា បានណាត់ក្រុមដែលកំពុងឈរកំពូលតារាង ព្រះខ័នរាជស្វាយរៀង មកប្រកួតមិត្តភាពកម្តៅសាចើដុំ នាម៉ោង ៣:០០ នាទីរសៀលនេះ នៅលើកីឡដ្ឋានEDC ផ្ទាល់តែម្តង។

ដោយសារតែលីគកំពូលកម្ពុជាត្រូវធ្វើការសម្រាកប្រមាណជា ២សប្តាហ៍ ដែលតម្រូវឲ្យកីឡាករមួយចំនួន ត្រូវបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ទើបក្រុមទាំងពីរធ្វើការប្រកួតមិត្តភាពនេះឡើង ដោយមិនចង់ឲ្យកីឡាករនៅតែលេងយល់ចិត្តគ្នា នឹងកុំឲ្យស្ពឹកសរសៃផងនោះ។

នៅក្នុងជំនួបនេះមិនមានការលក់សំបុត្រនោះទេ ដូច្នេះហើយអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់អាចចូលរួមទស្សនាបានដោយសេរី៕

មតិយោបល់