សហព័ន្ធបាល់ទាត់កម្ពុជាបានសម្រេចបន្ថយទោសព្យួរកីឡាករ ទូច បញ្ចរ៉ុង ពីរយៈពេល ៨ ខែមកត្រឹម ៥ ខែវិញ នេះបើយោងតាមសេចក្ដីប្រកាសមុននេះរបស់ហ្វេសប៊ុកផ្លូវការក្លិបបឹងកេតបានបង្ហោះ។

កាលពីដើមឡើយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីសម្រេចពិន័យកីឡាករ ទូច បញ្ចរ៉ុង មិនឲ្យចូលទីលានប្រកួតផ្លូវការចំនួន ៨ ខែ និងប្រាក់ចំនួន ១លានរៀល ខណៈដែលពេលនេះបានបន្ថយទោសសល់តែ ៥ ខែប៉ុន្នោះ។
សូមបញ្ឃាក់ថាការពិន័យលើ កីឡាករ ទូច បញ្ចារុង ខ្សែការពាររបស់ក្លឹបបឹងកេត រូបនេះ ដោយសារតែបានប្រើហិង្សាយកក្បាលទៅបុកអាជ្ញាកណ្ដាល នៅក្នុងការប្រកួតជាមួយក្លិបភ្នំពេញក្រោន នៃពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី ១២ កន្លងទៅ៕



មតិយោបល់