ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ពិតជាខិតខំប្រឹងប្រែងមិនអត់ប្រយោជន៍ឡើយ ដោយពួកគេអាចឡើងដោយស្វ័យប្រវត្តិ ទៅកាន់វគ្គចែកពូល World Cup ២០១៨ នៅរុស្ស៊ីហើយ ក្រោយពីយកឈ្នះក្រុមស្វ៊ីស ក្នុងលទ្ធផល ២-០ យប់មិញនេះ។
នេះគឺជា ការធ្វើបានយ៉ាងល្អ សម្រាប់ព័រទុយហ្គាល់ ក្នុងការប្រកួតជម្រុះ តាមពូលដើម្បីឡើងទៅលេងនៅរុស្ស៊ីឆ្នាំក្រោយនេះ នាយុទ្ធនាការណ៍ World Cup ២០១៨ ឆ្នាំក្រោយនេ។ ក្នុងនោះដែរ ព័រទុយហ្គាល់ បានយកឈ្នះក្នុងការប្រកួតចុងក្រោយជាមួយក្រុមខ្លាំង មិនទាន់ស្គាល់ចាញ់ ស្វ៊ីល ឲ្យទទួលស្គាល់ការចាញ់ លើកដំបូងក្នុងពូលនេះ។ មិនតែប៉ុណ្ណោះ ការឈ្នះ ដ៍សំខាន់នេះ បានធ្វើឲ្យព័រទុយហ្គាល់សប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាក្តីសហ្ឃឹមរបស់ពួកគេ ក្នុងការឡើងទៅកាន់វគ្គចែកពូល ទទួលបានជោគជ័យហើយ ដោយមិនរង់ចាំការលេង Play off បន្តទៀតឡើយ។
២គ្រាប់ របស់ព័រទុយហ្គាល់រកបានដោយ ការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Johan Djourou នៅនាទីទី ៤១ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Andre Silva នៅនាទីទី ៥៧ ។ ដូច្នេះហើយ ព័រទុយហ្គាល់ បានឡើងទៅឈរលេខ១ កំពូលតារាងជំនួសស្វ៊ីស ដោយក្រុមទាំង២ មានពិន្ទុ ២៧ដូចគ្នា តែព័រទុយហ្គាល់មានគ្រាប់ស៊ុតច្រើនជាង ដែលតម្រូវឲ្យ ព័រទុយហ្គាល់ ឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គចែកពូល FIFA World Cup ២០១៨ នៅរុស្ស៊ី ចំណែកក្រុមស្វ៊ីសវិញ ត្រូវរង់ចាំលេងវគ្គ Play off បន្តទៀត។
ហេតុនេះហើយ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនេះ កំពូលខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo នឹងមានវត្តមានក្នុងការប្រកួតដ៍ធំនេះ ដែលមនុស្សជាច្រើនចង់ឃើញតារាដ៍មានប្រជាប្រិយរូបនេះ លេងក្នុងព្រឹត្តិការណ៍នេះយ៉ាងខ្លាំង។
https://www.youtube.com/watch?v=CcRO5MWcZno
មតិយោបល់