ប្រធានក្របខ័ណ្ឌ Spanish Laliga លោក Javier Tebas បានស្នើសុំឲ្យ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បើកការស៊ើបអង្កេតលើក្រុម Manchester City មួយទៀត។
បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្របខ័ណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញ កំពុងតែមិនសប្បាយចិត្តជាមួយនឹថករណីដែល ប្រធានក្លិប Manchester City ដែលជាមហាសេដ្ឋីនៅអារ៉ាប់ កំពុងត្រៀមធ្វើឡើយ។ អ្វីដែលជាការមិនពេញចិត្តនោះគឺ ការត្រៀមលុយរាប់រយលានអឺរ៉ូ សម្រាប់យកមកទុកទិញកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ Laliga ទើបតែជោគជ័យ ក្នុងការស្នើឲ្យ UEFA បើកការស៊ើបអង្កេតលើក្រុម Paris Saint Germain ដែលបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការទិញកីឡាករ នៅរដូវកាលនេះ ជាពិសេសនោះ គឺការទិញ Neymar ពីក្រុម Barcelona ក្នុងតម្លៃ ២២២លានអឺរ៉ូ នាពេលកន្លងមក។
ការស្នើសុំរបស់លោក Javier Tebas នេះដែរ មិនមែនមានន័យថា នៅ Laliga កំពុងតែត្រូវតារាឆ្នើមៗ ដើរចេញម្តងមួយឡើយ តែលោកអះអាងថា វាជាការដោះដូរកីឡាករ ដ៍ហួសហេតុបំផុត ក្នុងពេលបច្ចុប្បន្ននេះ។ ជាការពិតណាស់ នៅរយៈពេល ២ទៅ៣ឆ្នាំមុន កីឡាករ មិនមានតម្លៃថ្លៃកប់ពពកដូចនេះឡើយ។ តែផ្ទុយមកវិញ តាំងពីពួកសេដ្ឋីអារ៉ាប់ចាប់ផ្តើមក្រឡុកទីផ្សារមក តម្លៃគឺកើនឡើងខ្ពស់មែនទែន។
ដូច្នេះហើយ បន្ទាប់ពី Paris Saint Germain ក្របខ័ណ្ឌកំពូលអេស្ប៉ាញ Laliga បានបន្តឲ្យ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បើកការស៊ើបអង្កេតលើក្រុម Manchester City ដែលមានសេដ្ឋីអារ៉ាប់នៅពីក្រោយ ដោយកំពុងត្រៀមធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលនោះ ទើលើការចំណាយ និងចំណូលរបស់ក្លិបនេះ។
មតិយោបល់