ព័ត៌មានកីឡា

ល្ងាចនេះ ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ លើកដំបូង

ល្ងាចថ្ងៃទី ០១ ខែ មិថុនា នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងធ្វើការហ្វឹកហាត់លើកដំបូង ដែលចាប់ផ្ដើមនៅវេលាម៉ោង ៦ ល្ងាច នាពហុកីឡដ្ឋានជាតិ ក្រោមការដឹកនាំដោយលោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាផ្ទាល់ ។

សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី ០៨ ខែ មិថុនា នៅវេលាម៉ោង ៦ ល្ងាច នាពហុកីឡដ្ឋានជាតិ មុនទទួល ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី ១៣ ខែ មិថុនា ក្នុងកម្មវិធីពានរង្វាន់ AFC Asain Cup វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៅពហុកីឡដ្ឋានជាតិ៕

មតិយោបល់