លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាបានទទួលស្គាល់ថាកីឡាកររបស់វៀតណាមស្ថិតក្នុងកម្រិតខ្ពស់ជាងក្រុមរបស់លោកក្រោយពីពួកគេបរាជ័យក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 កាលពីថ្ងៃអង្គារ៍។
គ្រូប្រេសុីល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ «កីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍន៍។ ខ្ញុំមិនពេញចិត្តនឹងខ្សែការពាររបស់យើងទេ។ ខ្ញុំគិតថាបច្ចេកទេសរបស់កីឡាករត្រូវតែមកពីលីគជាតិ។ ប្រទេសវៀតណាមមានឱកាសក្នុងការអភិវឌ្ឍន៍ដោយផ្អែកលើគុណភាពនៃក្របខ័ណ្ឌ V-League របស់ពួកគេ»។
ចុងក្រោយលោកបានបន្ថែមទៀតថា «V-League មានទំហំនិងលក្ខណៈផ្សេងៗគ្នាជាមួយនឹងលីគបាល់ទាត់របស់យើង។ នៅការប្រកួតបន្ទាប់ខ្ញុំនឹងត្រូវទម្លាក់កីឡាករចាស់ៗជាច្រើនហើយជំនួសពួកគេវិញជាមួយកីឡាករវ័យក្មេង»។
មតិយោបល់