ព័ត៌មានកីឡា

Leonardo៖ កីឡាករចាស់ៗមួយចំនួនគ្មានវត្តមានទេ នៅជំនួបក្រោយៗ

បន្ទាប់ពីបានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទទួលបរាជ័យយ៉ាងចាស់ដៃពីសម្នាក់ក្រុមម្ខាស់ផ្ទះវៀតណាម ដល់ទៅ ៥ទល់០ កាលពីជំនួបជើងទី២ ក្នុងការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 កាលពីថ្ងៃអង្គារ៍ នាទីក្រុងហូជីមិញ។

បុរសវ័ ៤៣ឆ្នាំរូបនេះ បានលើកឡើងថា៖ «កីឡាកររបស់ V-League មានទំហំនិងលក្ខណ:ខុសគ្នាជាមួយនឹងលីគបាល់ទាត់របស់កម្ពុជាយើង។ នៅការប្រកួតបន្ទាប់ទៀតខ្ញុំនឹងត្រូវកាត់ឈ្មោះកីឡាករចាស់ៗជាច្រើន ហើយជំនួសពួកគេមកវិញគឺកីឡាករវ័យក្មេងៗ»។ ហើយលោកបានបង្ហាញចំណាប់អារម្មណ៍ មិនពេញចិត្តជាមួយនឹងខ្សែការពារកម្ពុជាទេក្នុងការប្រកួតចាញ់វៀតណាមនេះ។

គ្រូដែលធ្លាប់ជោគជ័យនៅប្រទេសឡាវរូបនេះ ក៏បានបញ្ជាក់ថាក្របខ័ណ្ឌលីគកំពូលរបស់កម្ពុជាមានកម្រិតទាបជាង ក្របខ័ណ្ឌ V-League របស់វៀតណាម។ ដូច្នេះហើយទើបកីឡាកររបស់គោព្រៃមានសមត្ថភាពមិនដល់កីឡាករជិតខាង ពោលគឺវៀតណាមផ្ទាល់តែម្តង៕

មតិយោបល់