ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្រុងពោធិ៍សាត់ គិតជាទឹកប្រាក់អស់៥៥០០ដុល្លារ

ពោធិ៍សាត់ៈ លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់ Post News ថា មានករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង ៤៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ ស្ថិតនៅភូមិ ស្រះស្រង់ សង្កាត់ ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ម្ចាស់ផ្ទះមានឈ្មោះ រ៉ម រួន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិ កែវមន្នី សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។

រីឯសម្ភារៈបាត់បង់រួមមាន លុយខ្មែរ ចំនួន១៦លានរៀល, មាសចំនួន៥ជី​ និង អីវ៉ាន់លក់ដូរផ្សេងៗជាច្រើនទៀតគិតជាទឹកប្រាក់ប្រមាណជា១៥០០ដុល្លារ ដូច្នេះបើសរុបទំហំនៃការឆាបឆេះទាំងនេះ អាចនឹងមានចំនួន៥៥០០ដុល្លារ។

កម្លាំងសង្រ្គោះពីសំណាក់ប្រជាការពាភូមិ នគរបាលប៉ុស្តិ៍ ព្រៃញី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការអន្តរាគមន៍ពីរថយន្តពន្លត់ អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តេពោធិ៍សាត់ផងដែរ៕

https://youtu.be/qZRqy8u66GY

មតិយោបល់