ព័ត៌មានកីឡា

ផាន ផាត់យុទ្ធ ទទួលស្វាគមន៍កីឡាករថៃ រុកខាត លូកចំប៉ាឆៃ ស្អែកនេះ

អ្នកប្រដាល់គុនខ្មែរមកពីក្លិបសាលវន្តកីឡា ផាន ផាត់យុទ្ធ នឹងត្រូវឡើងមកតតាំងជាមួយកីឡាករមកពីព្រះរាជជាណាចក្រថៃ រុកខាត លូកចំប៉ាឆៃ ក្នុងជំនួបមិត្តភាពនាទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ធ្វើឡើងក្នុងកម្មវិធី TV5 Knock Out Series By K.cement នៅព្រែកកំពឹស ស្អែកនេះ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ នឹងមានកីឡាករដណ្តើមពាន ២គូ មានដូចជា៖
គូដណ្តើមពានទី១ នួន រ៉ាថេប ជាសិស្សមកពីក្លិបតាឯកដំបងដែកមានរឹទ្ធ ប៉ះជាមួយ កីឡាករ ណាម ម៉ូរិន របស់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង នឹងគូទី២ អ្នកខេត្តកំពត សំណាង វ៉ាន់ឆាន់ ប្រកួតជាមួយ វុត្ថា ប៊ុនយាង ជាសិស្សរបស់ក្លិបអង្គរធំគុនខ្មែរ។ រង់ចាំមើលថា តើរវាង ២គូនេះ អ្នកណាអាចរកជ័យជម្នះឡើងទៅវគ្គ ១៦នាក់ នៃសប្តាហ៍ទី៧បាន។

ក្រៅពីគូដណ្តើមពានរង្វាន់ក៏មាន ការប្រកួតមិត្តភាពជាតិ ២គូ នឹងអ្វីដែលពិសេសនោះគឺមិត្តភាពអន្តរជាតិរវាង ផាន ផាត់យុទ្ធ ត្រូវស្វាគមន៍កីឡាកររបស់ប្រទេសថៃ រុកខាត លូកចំប៉ាឆៃ ចាប់ពីម៉ោង ៥:០០ នាទីល្ងាចតទៅ៕

កីឡាករថៃ ផាន ផាត់យុទ្ធ

មតិយោបល់