ព័ត៌មានកីឡា

Real Madrid មិនយកគំរូតាម Barcelona ឡើយ

ក្រុមអធិរាជស Real Madrid បើទោះបីជាមាន ៣គ្រាប់ក្រៅដីស្រាប់ក៍ដោយ តែក្រុមយក្សអេស្ប៉ាញ មួយនេះ នៅមិនទាន់សប្បាយចិត្តឡើយ សម្រាប់ការប្រកួត​យប់នេះ បន្ទាប់ពីបានមើលឃើញមេរៀនក្រុម Barcelona ធ្លាក់ក្រោមថ្វីជើងក្រុម Roma សឹងមិនគួរឲ្យជឿយប់មិញនេះ។

បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា លោក Zidane បានប្រាប់កូនក្រុមរបស់លោក ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នា ការប្រកួតក្នុងដីខ្លួនឯងយប់នេះ បើទោះបីជាមានគ្រាប់បាល់ ៣គ្រាប់ក្រៅដីរួចស្រេច​ក៍ដោយ។

ជាការពិតណាស់ លោក Zidane បានថ្លែងប្រាប់អ្នកសារពត៌មានថា៖ អ្វីៗក៍អាចកើតឡើងដែរ បាល់ទាត់វាមិនទៀងទាត់ឡើយ​ យើងមិនអាចកំណត់​ការ​ឈ្នះចាញ់បានឡើយ វាស្ថិតនៅលើទីលានប្រកួត យើងធ្វើបានល្អ យើងឈ្នះ តែបើ​យើងធ្វើមិនបានល្អទេ នោះយើងនឹងបរាជ័យជាក់ជាមិនខាន។ Bacelona ជាគំរូ សម្រាប់ពួកយើងស្រាប់ នៅមុនការប្រកួតគ្មានអ្នកណាម្នាក់ជឿជាក់ថា ពួកគេធ្លាក់​ឡើយ ព្រោះថា​ Barcelona ជាក្រុមខ្លាំង ចំណែក Roma វិញ ជាក្រុមធម្មតាមួយ​ប៉ុណ្ណោះ។ លោក Zidane បានដាស់តឿនកូនក្រុម កុំឲ្យសប្បាយអរ ជាមួយនឹង​ជោគជ័យកន្លងមក ហើយបន្តប្រឹងប្រែង បន្ថែមទៀត ដើម្បីជោគជ័យបន្តបន្ទាប់គ្នា​ទៀត ពោលដើម្បីមហិច្ចតាក្លិប។

យ៉ាងណាវិញ ក្រុម Real Madrid ប្រហែលជាមិនមានវាសនាដូចក្រុម Barcelona ឡើយដោយសារតែពួកគេ មានគ្រាប់បាល់ក្រៅដីដល់ទៅ៣គ្រាប់ ស្របពេលដែលការប្រកួតយប់នេះទៀត ធ្វើឡើងនៅ Santiago Betnabeu ទឹកដីរបស់ Real Madrid ទៀត។

មតិយោបល់