ក្រុម Guangzhou Evergrande បានទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Chinese Super League (CSL) ជាលើកទី ៧ ជាប់ៗគ្នា បន្ទាប់ពីបានផ្តួលក្រុម Guizhou Hengfeng Zhicheng ៥-១ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
នៅក្នុងក្របខ័ណ្ឌ Chinese Super League នៅសល់ការប្រកួតចំនួនពីរលើកទៀត ប៉ុន្តែ Evergrande បាននាំមុខ ៩ ពិន្ទុលើក្រុម Shanghai SIPG ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ដែលបានបានបរាជ័យក្រោមថ្វីជើង Guangzhou R & F ក្នុងលទ្ធផល ២-១ ថ្ងៃជាមួយគ្នា។
Evergrande បាននាំមុខពីរគ្រាប់ក្នុងរយៈពេល ១៧ នាទី ដោយកីឡាករ Gao Lin និង Alan Carvalho។ ក្រុមភ្ញៀវបានរកគ្រាប់បាល់តាមមួយគ្រាប់វិញនៅតង់ទី១ ពីសំណាក់កីឡាករ Fan Wang នៅនាទី ២៦។ តែក្រុមម្ចាស់ផ្ទះមិនទាន់ស្ងប់ចិត្តក៏បន្ថែម ៣គ្រាប់ទៀត ដោយកីឡាករ Ricardo Goulart នាទីទី ៥២ ខ្សែបម្រើប្រយុទ្ធ Hanchao Yu នាទី ៧៧ ជិតចប់ការប្រកួតនាទី ៩០ កីឡាករ Murilii រកបានមួយគ្រាប់ទៀត។
បើទោះបីជាគ្រូបង្វឹក Fabio Cannavaro បានដឹកនាំក្រុមចិនមួយនេះលើកពាន Chinese Super League ជាលើកទី ៧ ក៏ដោយ ប៉ុន្តែគ្រូសញ្ជាតិប្រេសុីលរូបនេះ ថានឹងចាកចេញពីក្លិបនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែវិច្ឆិកា ដោយបានចំណាយពេលជិត៣ឆ្នាំ ពោលគឺបានចូលរួមតាំងពីឆ្នាំ ២០១៥ មក៕
ចាប់តាំងពីឆ្នាំ២០១១មកលើកពានរហូត
មតិយោបល់