ព័ត៌មានកីឡា

Van Gaal រិះគន់ការដឹកនាំរបស់លោក Mourinho

អតីតអ្នកចាត់ការក្រុមបីសាចក្រហម​ Manchester United លោក Luis Van Gaal បានធ្វើការរិះគន់លោក ​Jose Mourinho ក្រោយពីលេងស្មើជាមួយក្រុមហង្សក្រហម​ Iivepool ។

បន្ទាប់ពីក្រុមបីសាចក្រហម ធ្វើដំណើរទៅកាន់ Anfield បានត្រឹមស្មើទាំងត្រដាបត្រដួសជាមួយក្រុម ហង្សក្រហម​ Liverpool កាលពីថ្ងៃសៅរ៍កន្លងមក អតីតអ្នកចាត់ការ ក្រុម លោក Luis Van Gaal បានចេញមុខមករិះគន់ លោក Jose Mourinho ដែលដឹកនាំក្រុម ប្រកបដោយទម្រង់លេងអន់បំផុត។ ជាក់ស្តែងណាស់ Man Utd បានលេងដោយការការពារច្រើនបំផុត មិនធ្លាប់មានឡើយ ក្នុងការប្រកួតជាមួយ Liverpool ដែលរងនូវសម្ពាធ សឹងពេញ ៩០នាទី។ ហេតុផលនេះហើយ លោក Van Gaal បានឲ្យដឹងថា Man Utd កាលពីស្ថិតក្រោមការដឹកនាំរបស់លោក មិនមានទម្រង់លេងអន់បែបនេះឡើយ ថ្វីបើមិនអាចឈ្នះពាន តែយើងបានរងជើងឯក Premier League រួមទាំងបានឡើងដល់វគ្គ ១៦ក្រុម Champion League ផងដែរ ក្រោយពី ត្រូវក្រុម Real Madrid ទម្លាក់ក្នុងលទ្ធផលទាំង២ជើង ៣-២​ ។

លោក​ Van Gaal បានឲ្យដឹងទៀតថា កាលលោកដឹកនាំ Man Utd លោក​មិនមែនឲ្យក្រុមលេងក្នុងលក្ខណះការពារឡើយ យើងលេងដោយការប្រយុទ្ធ បើទោះបីជាប៉ះក្រុមខ្លាំងក៍​ដោយ ឈ្នះឬចាញ់ យ៉ាងល្អមើល​​ មិនមែនដូចលោក Mourinho លេងដយដាក់ឡានក្រុង នៅមុខទីបែបនេះឡើយ។ ក្នុងនាមជាក្រុមខ្លាំងមួយ មិនត្រូវឲ្យដៃគូ ដាក់សម្ពាធ ជាប់រហូតបែបនេះឡើយ ត្រូវ​ធ្វើឲ្យគូប្រកួតខ្លាចរអា ទើបធ្វើឲ្យការប្រកួតកាន់តែរស់​រវើក។ ថ្វីបើ បីសាចក្រហម ត្រូវការពិន្ទុ ចាំបាច់មែន តែមិនត្រូវ​​លេងក្នុងលក្ខខ័ណ្ឌបែបនេះឡើយ ដោយត្រូវគូប្រកួតបុកមុខទី​ រកដកដង្ហើមមិនបានដូច្នេះឡើយ។

ដូច្នេះហើយ លោក Luis Van Gaal បានរិះគន់ចំៗ ចំពោះលោក Jose Mourinho ដែលចូលចិត្តប្រើក្បាច់ដដែលៗ បែបនេះ ហើយអតីតអ្នកចាត់ការក្រុមបីសាចក្រហម Manchester United រូបនេះជឿជាក់ថា Man Utd មិនអាចទៅមុខឡើយ បើពេលលេងប៉ះក្រុមខ្លាំង ដាក់ឡានក្រុងមុខទីបែបនេះ។

មតិយោបល់