ព័ត៌មានកីឡា

Scolari នឹងចាកចេញពី Guangzhou Evergrande ពេលចប់រដូវកាលនេះ

យោងតាមរបាយការណ៍ពីកាសែត Southern Daily បានឱ្យដឹងថាលោក Luiz Felipe Scolari នឹងចាកចេញពីក្រុម Guangzhou Evergrande ក្រោយបញ្ចប់រដូវកាលនេះ។

បុរសវ័យ ៦៩ ឆ្នាំរូបនេះ បានចូលកាន់តំណែងជាគ្រូបង្វឹកនៅ Guangzhou Evergrande កាលពីខែមិថុនាឆ្នាំ ២០១៥ ហើយបានដឹកនាំក្លឹបទៅរកពានជាច្រើនដូចជា Chinese Super League (២០១៥) នឹង (២០១៦), Chinese FA Super Cup (២០១៦) នឹង (២០១៧), ពានរង្វាន់ AFC Champions League (២០១៥), Chinese FA Cup (២០១៦) ។ កិច្ចសន្យារបស់គាត់ជាមួយ Guangzhou Evergrande រហូតដល់ចុងឆ្នាំក្រោយ ប៉ុន្តែកាលពីខែមុនលោកនៅតែទទូចចង់ចូលនិវត្តន៍។ បច្ចុប្បន្នក្រុមចិនមួយនេះ កំពុងតែឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Chinese Super League មាន​ ៦១ពិន្ទុ លើសក្រុមលេខ២ ចំនួន ៦ពិន្ទុ ខណៈដែលការប្រកួតនៅសល់តែ ៣សប្តាហ៍ទៀតប៉ុន្នោះ។

ទោះបីជា Scolari បានណែនាំអតីតគ្រូបង្វឹករបស់ក្លិប Bayern Munichលោក Carlo Ancelotti ឱ្យក្លាយជាអ្នកស្នងតំណែងរបស់គាត់នៅក្រុមរបស់ប្រទេសចិននេះ៕

 

មតិយោបល់