ការនាំយក Alexis Sanchez មកកាន់ Man Utd នាពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford មិនស្ថិតក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Jose Mournho ឡើយ តែកីឡាករអង់គ្លេសរូបនេះ នៅតែមានឱកាសលេងក្នុងទីលានដដែល ក្នុងនាមជាកីឡាករបម្រុង ដែលតែងតែប្តូរចូលនៅពាក់កណ្តាលនៃតង់ទី២។
យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford បានគម្រាមចាកចេញពីក្រុមបីសាចក្រហម Manchester United ។ ការគម្រាមចាកចេញ នេះដែរ មិនមែនបណ្តាលមកពីវត្តមានរបស់ Alexis Sanchez នៅ Old Trafford ឡើយ ដោយសារតែលោក Jose Mourinho កំពុងតែព្យាយាមទាក់ទងទិញខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរបស់ក្រុម Ajax គឺកីឡាករ Patrick Kluivert ។ ប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា Rashford នឹងមិននៅ Man Utd ទៀតឡើយ ប្រសិនបើក្លិបពិតជានាំយក ខ្សែប្រយុទ្ធថ្មីមកម្នាក់ទៀតនោះ ដែលវាកាន់តែគម្រាមកំហែងដល់អនាគត់ របស់ Rashford នៅ Man Utd ។
ចំពោះវត្តមានរបស់ Alexis Sanchez បានធ្វើឲ្យ Rashford សឹងគ្មានឱកាសលេងក្នុងជម្រើស ១១នាក់ទៅហើយ ស្របពេលដែលតំណែងរបស់គេនៅតែមានការប្រទាញប្រទង់គ្នា ជាមួយ Anthony Martial ផងនោះ។ ហើយបើសិនជាវត្តមានរបស់ Patrick Kluivert មកកាន់ Old Trafford ទៀតនោះ តំណែងរបស់ Rashford កាន់តែរង្គោះរង្គើជាក់ជាមិនខាន។




មតិយោបល់