ព័ត៌មានកីឡា

Rodgers ថា Celtic ចាញ់ Barca ៧-០ គ្មានអ្វីខ្មាស់គេទេ ព្រោះពួកគេលំដាប់កំពូលទៅហើយ

ក្រុមអ្នកមានបុណ្យ Barcelona លត់ក្រុម Celtic មិនប្រណីឡើយ ៧-០ ក្នុងការប្រកួតបើកឆាក Champions League ពូល C កាលពីយប់មិញនេះ។ ខណៈដែលបរាជ័យមួយនេះ លោក Brendan Rodgers គ្រូបង្វឹក Celtic បញ្ជាក់ថាក្រុមរបស់លោកមិនខ្មាស់គេនោះទេ។

Lionel Messi ៣គ្រាប់ Luis Suarez ២គ្រាប់ Neymar ១គ្រាប់ និង Andres Iniesta ១គ្រាប់ បានជួយឱ្យក្រុមអ្នកមានបុណ្យ Barcelona យកបាន៣ពិន្ទុយ៉ាងស្រួលពីក្រុម Celtic ក្នុងការប្រកួតបើកឆាកកាលពីយប់មិញ។ យ៉ាងណាមិញ លទ្ធផលមិនអាចតដៃបាននេះ ត្រូវលោក Rodgers គិតថាកូនក្រុម Celtic របស់លោក មិនគួរមានភាពអាម៉ាស់នោះទេ ព្រោះពួកគេលេងទល់នឹងក្រុមលំដាប់កំពូលក្នុងលោកនេះ។

barca-vs-rod

អតីតអ្នកចាត់ការនៅ Liverpool ខាងលើបាននិយាយបន្ថែមថា៖ “វាគ្មានអ្វីល្អទេ ពេលយើងប្រកួតចាញ់ ប៉ុន្តែខ្ញុំគិតថាយើងធ្វើបានល្អហើយ។ នៅតង់ទី១ យើងមានឱកាសបាល់ពិន័យ១១ម៉ែត្រទៅហើយ តែធ្វើមិនសម្រេច។ Barcelona គ្រប់គ្រងស្ថានការណ៍បានទាំងអស់ ពួកគេជាក្រុមខ្លាំងជាងយើង ដូច្នេះលទ្ធផលថ្ងៃ កីឡាករទាំងអស់មិនសូវអន់ចិត្តអ្វីឡើយ”។

barca-vs-rod2barca-vs-rod3barca-vs-rod4barca-vs-rod5barca-vs-rod6

 

មតិយោបល់