Post News Media ព័ត៌មានកីឡា មិត្តភាព៖ ភ្ន...

មិត្តភាព៖ ភ្នំពេញក្រោន ប្រកួតជាមួយ ជម្រើសជាតិកម្ពុជា U-19 ល្ងាចនេះ

ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នៅវេលាម៉ោង ៥:០០ នាទីល្ងាចនេះ នាវាលស្មៅធម្មជាតិកីឡដ្ឋាន RSN។

ការប្រកួតនេះធ្វើឡើងសម្រាប់ U-19 កម្ពុជា ត្រៀមខ្លួនក្នុងប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ឆ្នាំ ២០១៨ (AFC U-19 Championship 2018) វគ្គជម្រុះ ប្រចាំពូល G រួមមានម្ចាស់ផ្ទះ U-19 កម្ពុជា, U-19 ចិន, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ដូច្នេះហើយនៅក្នុងជំនួបនេះគឺសំខាន់ខ្លាំងណាស់សម្រាប់ U-19 កម្ពុជា ត្រៀមខ្លួនដែលត្រូវធ្វើជាម្ចាស់ផ្ទះទៀតផងនោះ ហើយកីឡាករភ្នំពេញក្រោនមួយចំនួនក៏មានឈ្មោះក្នុងឈុតជម្រើសជាតិនេះដែរ៕