ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានមកលុតក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ៣-១ មុនទៅជួបក្រុមជើងខ្លាំងអង់គ្លេស នៅថ្ងៃអង្គរខាងមុខនេះ។
នេះគឺជាការ បង្ហាញខ្លួនយ៉ាងល្អ របស់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការមកកាន់ទឹកដីរបស់ក្រុមសាម៉ូរ៉ៃជប៉ុន លើកនេះ។ ជាក់ស្តែងណាស់ ប្រេស៊ីល បានលុតក្រុមជប៉ុន ៣-១ ដែលនេះ គឺជាការត្រៀមខ្លួនធ្វើដំណើរទៅជួប អង់គ្លេសនៅដើមសប្តាហ៍ក្រោយនេះ។ ៣គ្រាប់របស់ប្រេស៊ីលរកបាន ដោយការទាត់បាល់ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធឆ្នើម Neymar នៅនាទីទី១០, Marcelo នៅនាទីទី១៧ និងខ្សែប្រយុទ្ធវ័យក្មេង Gabriel Jusus នៅនាទីទី ៣៦។ ការរកគ្រាប់បាល់យ៉ាងលឿនរបស់ប្រេស៊ីលនេះដែរ មិនអាចធ្វើឲ្យក្រុមជើងខ្លាំងមួយនេះអាចបន្តរកគ្រាប់បាល់បានទៀតឡើយ ដោយបានត្រឹមវាយលុក មិនចូលប៉ុណ្ណោះ។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះជប៉ុន ក៍មិនបានធ្វើឲ្យអ្នកគាំទ្ររាប់ម៉ឺននាក់ របស់គេអស់សង្ឃឹមឡើយ ដោយបានវាយបក១គ្រាប់មកវិញ នៅនាទីទី៦៣ ដោយកីឡាករ Tomoaki Makino ។
ដូច្នេះហើយ ក្រុមជម្រើសជាតិជប៉ុន បានរងបរាជ័យក្រោមស្នាដៃក្រុសាំប៉ា ប្រេស៊ីល ក្នុងលទ្ធផល ៣-១ ។ យ៉ាងណាវិញ ខ្សែប្រយុទ្ធឆ្នើម Neymar ក៍បានបរាជ័យក្នុងការទាត់បាល់ ១១ម៉ែត្រលើកទី២ នៅនាទីទី១៦ ដែរ ដោយត្រូវអ្នកចាំទីជប៉ុន អាចសង្រ្គោះបាល់នេះបាន។
តោះ! មកទស្សនាគ្រាប់ស៊ុតយ៉ាងអស្ចារ្យ រវាងក្រុមជប៉ុន និងប្រេស៊ីល ខាងក្រោមនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=N6MoFF42Hxo
មតិយោបល់