ព័ត៌មានអន្តរជាតិ

ចិន នឹងធ្វើឲ្យកងកម្លាំងយោធាខ្លួនខ្លាំងក្លា នៅត្រឹមឆ្នាំ ២០៣៥

ចិនៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្រកាសថា រដ្ឋាភិបាលលោក គ្រោងនឹងអនុវត្តគោលនយោបាយរបស់បក្សយ៉ាងពេញទំហឹង ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវកងកម្លាំងខ្លួន ក្នុងវិស័យការពារជាតិដ៏ខ្លាំងក្លា ស្របទៅតាមលក្ខខណ្ឌថ្មីនៃយុទ្ធសាស្ត្រយោធា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតជាតិលើកទី ១៩ នៃបក្សកុម្មុយនិស្តចិន លោកស៊ី បាននិយាយថា «ប្រទេសចិនមានបំណងពង្រឹង និងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងតម្រូវការនៃយុគសម័យថ្មី»។

ដោយលោកបានសង្កត់ធ្ងន់ថា «យើងនឹងធ្វើឲ្យបេសកកម្មមួយនេះ បញ្ចប់នៅត្រឹមឆ្នាំ ២០៣៥ ដើម្បីធ្វើឲ្យទំនើបកម្មនូវវិស័យការពារជាតិ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង»៕

មតិយោបល់