ក្រុមស្តេចស Real Madrid បានដាក់គោលដៅថ្មីមួយទៀតក្នុងការទិញយកខ្សែប្រយុទ្ធវ័យក្មេង អង់គ្លេស របស់ក្រុម បីសាចក្រហម Manchester United គឺកីឡាករ Marcus Rashford ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ បរាជ័យ ក្នុងការតាមប្រមាញ់កីឡាករ Harry Kane ។
ជាការពិតណាស់ Real Madrid បានព្យាយាមយ៉ាងខ្លាំងក្លា ក្នុងការតាមទិញ ខ្សែប្រយុទ្ធដ៍មុតស្រួច Harry Kane ពីក្រុម Tottenham តែនៅមិនទាន់ទទួលបានចម្លើយវិជ្ជមានណាមួយនៅឡើយទេ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Real Madrid បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងមួយរូបទៀត ដែលអាចយកមកជំនួស Harry Kane បានប្រសិនបើមិនអាចទិញ Kane បានទេនោះ។ កីឡាករនោះគឺ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Marcus Rashford ដែលកំពុងតែលេងឲ្យក្រុម បីសាចក្រហម Manchester United ។
Rashford គឺជាកីឡាករសំណព្វចិត្តមួយរូបរបស់លោក Jose Mourinho ខណៈ Rashford លេងឡើងជើងយ៉ាងខ្លាំងកាលពីរដូវមុន រហូតមកដល់រដូវកាលថ្មីនេះ។ ក៍ប៉ុន្តែ Real Madrid បានសម្រេចចិត្ត តាមប្រមាញ់ កីឡាករវ័យក្មេងអង់គ្លេសរូបនេះ ប្រសិនបើមិនអាចទិញបាន Harry Kane ទេនោះ។ យ៉ាងណាវិញ Man Utd ប្រហែលជាមិនលក់ Rashford ឡើយ ព្រោះថា កីឡាករវ័យក្មេងរូបនេះ ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ បីសាចក្រហម ព្រមទាំងលោក Jose Mourinho ផងដែរ។
ដូច្នេះហើយ រង់ចាំមើលថា ប្រសិនបើ Real Madrid បរាជ័យក្នុងការនាំយក Harry Kane ពីក្រុម Tottenham ក្នុងតម្លៃ ២០០លានអឺរ៉ូ តើ Real Madrid នឹងចរចារទិញ ខ្សែប្រយុទ្ធ Marcus Rashford ក្នុងតម្លៃប៉ុន្មាន?
មតិយោបល់