ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នៃសប្តាហ៍ទី ១៩ រវាង បឹងកេតអហ្វសុី ត្រូវទទួល គីរីវង់សុខសែនជ័យ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ លើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន ស្ដាតចាស់។
ក្រុមការពារជើងឯក បឹងកេត គិតត្រឹមសប្តាហ៍ទី ១៩នេះ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដោយប្រកួតបាន ១៨លើក ក្នុងនោះឈ្នះ ១១ដង ស្មើ ៣ដង និងចាញ់ ៤ដង នឹងមាន ៣៦ ពិន្ទុនៅក្នុងដៃ។ ខណៈដែលក្រុមបាតតារាង ដែលមានមូលដ្ឋាននៅខេត្តតាកែវ ធ្វើមិនបានល្អទាល់តែសោះដោយ ១៨ប្រកួត មិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយទេ ពោល ចាញ់ ១៥ដង នឹងស្មើ ៣ដង មានត្រឹមតែ ៣ពិន្ទុ ប៉ុណ្នោះ។
រង់ចាំមើលថាតើ ម្ចាស់ផ្ទះ បឹងកេតអហ្វសុី អាចយក ៣ពិន្ទុពីក្រុមភ្ញៀវ គីរីវង់សុខសែនជ័យ បានទេនៅល្ងាចនេះ? ហើយតើ ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវ អាចស្គាល់ពាក្យឈ្នះជាលើកដំបូង ទេនៅល្ងាចនេះ?
មតិយោបល់