ក្រុមបាល់ទាត់របស់ជប៉ុន Urawa Reds បានទទួលជ័យជម្នះ ១-០ លើក្រុម Shanghai SIPG របស់ចិន នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFC Champions League កាលពីថ្ងៃពុធសរុបទាំងពីរជើង ២-១ ។
គ្រាប់បាល់របស់កីឡាករ Rafael Silva នៅក្នុងនាទីទី ១១ គឺគ្រប់គ្រាន់ដើម្បីជួយក្រុមរបស់ J-League 1 ទទួលបានកៅអីមួយនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ Al Hilal របស់អារ៉ាប៊ីសាអូឌីត។ គ្រូបង្វឹកក្រុម Urawa បាននិយាយថា “ក្រុមរបស់ខ្ញុំបានលេងការពារដើម្បីធ្វើឱ្យទប់ការវាយសម្រុកពីសំណាក់កីឡាករខ្សែបម្រើក្រុម Shanghai ដូចជា Oscar, Wu Lei និង Hulk នេះបើតាមលោកថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត”។
ក្រុម Urawa Reds នឹងត្រូវប្រកួតជាមួយ Al Hilal របស់អារ៉ាប់ប៊ីសាអូឌីត ក្នុងវគ្គផ្តាច់ព្រ័ត្រទាំងពីរជើងនៃក្របខ័ណ្ឌ AFC Champions League នៅថ្ងៃទី ១៨ និង ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧៕
មតិយោបល់